នៅសិក្ខាសាលា “ដំណោះស្រាយជំរុញនិងលើកកំពស់គុណភាពប្រភពទុនវិនិយគ
បរទេសនៅវៀតណាម” ដែលបានប្រព្រឹត្តទៅនាច្ងៃទី ១៥ មិនា នៅទីក្រុង ហាណូយ បណ្ដាអ្នកជំនាញការក្នុងនិងក្រៅប្រទេសបានពិនិត្សវាយតំលៃថា៖ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក សកម្មភាពវិនិយោគផ្ទាល់បរទេសនៅវៀតណាម គឺជា កំលាំងចលករ
ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងដំណើរការសមាហរណកម្ម អន្តរជាតិរបស់ប្រទេស
ជាតិ។ ប៉ុន្តែ ក្រៅពីបណ្ដាលទ្ធផលសកម្មដែលទទួលបាននោះការទាក់ទាញនិងគ្រប់
គ្រងការវិនិយោគបរទេស នៅជួបប្រទះនឹងការលំបាក់ ដូចជា៖ការវិនិយោគលើវិស័យប
ចេ្ចកវិទ្យាខ្ពស់នៅតិច ច្បាប់និងគោលនយោបាយ នៅមិនទាន់ព្រមៗគ្នាហេត្ថារចណា
សម្ព័ន្ធនៅអន់ខ្សាយ ។ល។ ដែលធ្វើឲ្យមានការផ្លាក់ចុះសមត្ថភាពប្រគួតប្រចែងនៃ
បរិយាកាសវិនិយោគបរទេសនៅវៀតណាម។ដោយហេតុនេះការជំរុញនិងលើក
កំពស់គុណភាពប្រភពទុនវិនិយោគបរទេសនៅវៀតណាម គឺជាខ្លឹមសារមួយក្នុង
ចំណោងខ្លឹមសារសំខាន់ៗ ក្នុងដំណាក់កាល រៀបចំរចណាសម្ព៏ន្ធឡើងវិញនិងផ្លាស់
ប្តូរថ្មី រូបសណ្ឋាន កំណើន។ផ្តោត់ទៅលើបញ្ហានេះនៅសិក្ខាសាលា រដ្ឋមន្ត្រីក្រសួង ផែនការនិងវិនិយោគ វៀតណាម Bui Quang Vinh សង្កត់ធ្ងន់ថា៖
|
សិក្ខាសាលា “ដំណោះស្រាយជំរុញនិងលើកកំពស់គុណភាពប្រភពទុនវិនិយគបរទេសនៅវៀតណាម”
(Image: Internet) |
“ក្នុងរយៈពេលខាងមុខ គោលដៅរួមរបស់ខឿនសេដ្ឋកិច្ចវៀតណាម គឺ រៀបចំរចណា
សម្ព័ន្ធខឿនសេដ្ឋចកិច្ចឡើងវិញ។ នាបច្ចុប្បន្ន រដ្ឋាភិបាកវៀតណាមកំពុងកសាងបណ្ដា
គំរោងការណ៍ ក្នុងនោះតួនាទីរបស់ផ្នែកវិនិយោគបរទេសកាន់ តែដ៏សំខាន់។ ប្រសិនបើ យើងចេះទទួលយកល្អ នោះគឺ នឹងបង្កើតកំលាំងចលករ ដើម្បីមានបណ្ដាអង្គភាព
អាជីវកម្មជាមួយបច្ចេកវិទ្យាខ្ពស់ មានទិន្នផលពលកម្មខ្ពស់សមត្ថភាពនិងបទពិសោធន៍
គ្រប់គ្រងល្អ និងបង្កើតផលិតផល ប្រគួតប្រជែង មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ
ថែមទាំងលើទីផ្សារអន្តរជាតិ ទៀតផង”៕