|
កិច្ចប្រជុំ Online (http://www.baomoi.com) |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជន កម្មុយនីស្តហូជីមិញ នាព្រឹកថ្ងៃទី ២៤ មិនា លេខាទី១ មជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនី ស្តហូជីមិញ បង Nguyen Dac Vinh បានធ្វើអធិបតីកិច្ចប្រជុំ Online ដោយប្រធានបទ៖
ឆ្នាំយុវជនស្ម័គ្រចិត្តឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ បង Nguyen Dac Vinh បានសង្កត់
ធ្ងន់ថា៖ បណ្ដាសកម្មភាពនៃ ឆ្នាំយុវជនស្ម័គ្រចិត្ត២០១៤ ត្រូវធានាកត្តាចំនួន៥ គឺ៖ចរិតលក្ខណៈទូលំទូលាយ ការកំណត់ទិសដៅ ការណែនាំ ប្រសិទ្ធិភាព និងចីរភាព។
ស្ដីអំពីចរិតលក្ខណៈបើកទូលាយបន្ដាគំរូឆ្នើម និងទាក់ទាញការចូលរួមរបស់អ្នកស្ម័គ្រចិត្តអន្តរជាតិជាច្រើន ចំពោះចលនាស្ម័គ្រចិត្តរបស់យុវជនវៀតណាម
បង Nguyen Dac Vinh លើកច្បាស់ថា៖
“ នៅវៀតណាម យើងខ្ញុំឃើញថា៖មិនគ្រាប់តែមានកម្លាំងយុវជនចូលរួមសកម្មភាពស្ម័គ្រចិត្តប៉ុណ្ណោះទេ ថែមទាំងប្រជាជនជាច្រើនចូលរួមទៀតផង។ ខ្ញុំ
ចាត់ទុកថា៖កម្លាំងយុវជនជាកងកម្លាំងច្រើនកុះករ និងជាកម្លាំងស្នូល។ ចំពោះសកម្មភាពសស្ម័គ្រចិត្តអន្តរជាតិ យើងបានចូលរួមសកម្មភាពនៅប្រទេសមិត្តផ្សេងៗ ដូចជា៖ឡាវ កម្ពុជា…ជាដើម៕”