(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី
១៣ នាព្រឹកថ្ងៃទី ៥ មិថុនា បណ្ដាសមាជិក សមាជិកាសភា បានពិភាក្សានៅសាល ប្រជុំ អំពី គំរោងកម្មវិធីកសាងច្បាប់ និងបទបញ្ញាត្តិ ឆ្នាំ ២០១៤ កែសម្រួលកម្ម វិធី កសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៤ ។ ថ្លែងមតិស្ដីពីខ្លឹមសារនេះ ដំណាងជាច្រើន នាក់បានស្រុះចិត្តគំនិតចំពោះការដែល គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមពិនិត្យមើលនាំគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួន នៃ
ច្បាប់ ធានារ៉ាប់រង់សុខាភិបាល ចូលក្នុងគំរោងកម្មវិធី នៃសម័យប្រជុំលើកទី៦ពិនិត្យ មើលនិងអនុម័តនៅសម័យប្រជុំលើកទី៧។
នាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភា បានស្ដាប់របាយការណ៍ស្ដីពី
ការពិនិត្យមើលឡើងវិញគំរោងច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ឆះខ្ជាយ
(ធ្វើវិសោធនកម្ម)។
ស្ដីពី គំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាទី ១៧០ នៃច្បាប់អង្គ
ភាពអាជីវកម្ម នារសៀលថ្ងៃទី ៥ មិថុនា លោក Nguyen Cong Hong សមាជិកសភា
មណ្ឌល Dong Nai បានផ្តល់មតិថា÷
“ រដ្ឋសភាអាចសកម្មធ្វើវិសោធនកម្ម មាត្រាទី ១៧០។ ប៉ុន្តែខ្ញុំស្នើថា÷ ចំពោះបណ្ដាអង្គភាពអាជីវកម្ម ដែលលិខិតអនុញ្ញាត្តិវិនិយោគនៅមានសុពលភាព គឺត្រូវកំណត់ច្បាស់នូវកាលកំណត់ ដើម្បីចុះឈ្មោះឡើងវិញ។ រីឯ ចំពោះអង្គភាពអាជីវកម្ម ដែលលិខិតអនុញ្ញាត្តិវិនិយោគបានអស់សុពលភាព ប្រសិនបើចង់ចុះ
ឈ្មោះឡើងវិញ គឺច្បាប់ក៏ត្រូវកំណត់ច្បាស់នូវកាលកំណត់ចុះឈ្មោះជាក់ស្ដែង
ដើម្បីធានាការឯកភាព គោរពច្បាប់៕”
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣(TTXVN) |