លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។
លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC - ảnh 1លោក Tran Dai Quang ជួបសន្ទនាជាមួយ
ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC 

នាព្រឹកថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងវិជ្ជមាន នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី ឆ្ពោះទៅការបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្រ្ត។

ក៏នាព្រឹកថ្ងៃទី ១០ វិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា និងលើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ហើយឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនឲ្យបានតែអភិវឌ្ឍន៍ថែមទៀតនាពេលខាងមុខ។

បន្ទាប់ពីជំនួបសន្ទនានេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង នាយករដ្ឋមន្ត្រី លោក Shinzo Abe បានអញ្ជើញជាកសិណសាក្សីពិធីផ្លាស់ប្ដូរឯកសារចុះហត្ថលេខាសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងគម្រោងការណ៍វិនិយោគនៃសហគ្រាសជប៉ុននៅវៀតណាម ដោយមានតម្លៃសរុបប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។

នាថ្ងៃដដែល លោក Tran Dai Quang បានអញ្ជើញជួបទ្វេភាគីជាមួយព្រះមហាក្សត្រប្រ៊ុយណេ Sultan Hagi Hassanal Bolkiah ។ នៅទីនេះ ភាគីទាំងពីរឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅពង្រឹងសាមគ្គីភាពនិងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។

ក៏នាថ្ងៃទី ១០ វិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Christine Lagarde។ នៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែលលោកស្រី Christine Lagarde អញ្ជើញចូលរួមបណ្ដាសកម្មភាពនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ក៏ដូចជាការគាំទ្រដ៏ខ្លាំងក្លារបស់ IMF ចំពោះការអភិវឌ្ឍន៍ និង សមាហរណកម្មរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ