អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ (រូបថត៖ Hanna Johre/REUTERS) |
លោកក៏បានលើកឡើងពីមាត្រាលេខ៥ នៃសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ដែលចែងថា អង្គការណាតូនឹងផ្តល់ការធានាសន្តិសុខគ្រប់គ្រាន់សម្រាប់ប្រទេសដែលជាសមាជិកពេញសិទ្ធិតែប៉ុណ្ណោះ។
អ៊ុយក្រែនបានដាក់ពាក្យសូមចូលជាសមាជិកអង្គាករណាតូកាលពីខែកញ្ញាឆ្នាំ២០២២ ហើយមានបំណងចង់ទទួលបានការធានាសន្តិសុខជាក់លាក់ពីណាតូ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅក្នុងសម្ព័ន្ធភាពយោធាអាត្លង់ទិកខាងជើង។ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់ចាត់ទុកថា សមាជិកភាពមិនមែនជាជម្រើសរយៈពេលខ្លីនោះទេ ហើយមិនអាចសម្រេចបានការពិភាក្សាប្រកបដោយគុណភាពក្នុងអំឡុងពេលជម្លោះ។ រដ្ឋាភិបាលរុស្ស៊ីក៏បានព្រមានម្តងហើយម្តងទៀតថា ការរារាំងអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនៅតែជាគោលដៅសំខាន់នៃប្រតិបត្តិការយោធាពិសេស ហើយបានចាត់ទុកថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូនឹងបង្កការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ី៕