លោក Rishi Sunak - នាយករដ្ឋមន្រ្តីក្មេងជាងគេបំផុត នៃចក្រភពអង់គ្លេស ក្នុង​រយៈ​ពេលជាង ២០០ ឆ្នាំ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែតុលា (ម៉ោងក្នុងស្រុក) ប្រធានគណៈកម្មាធិការ ១៩២២ ទីភ្នាក់ងារឃ្លាំមើលការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្សនិយមរបស់អង់គ្លេស លោក Graham Brady បានប្រកាសថា អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak (ស៊ុន ណាក់) បានក្លាយជាមេដឹកនាំគណបក្សអភិរក្សនិយមរបស់ប្រទេសនេះ។
លោក Rishi Sunak - នាយករដ្ឋមន្រ្តីក្មេងជាងគេបំផុត នៃចក្រភពអង់គ្លេស ក្នុង​រយៈ​ពេលជាង ២០០ ឆ្នាំ - ảnh 1លោក Rishi Sunak នាយករដ្ឋមន្ត្រីទី ៥៧ នៃចក្រភពអង់គ្លេស។ (រូបថត៖  AFP/TTXVN)

ប្រការនេះមានន័យថាលោក Rishi Sunak នឹងក្លាយទៅជានាយករដ្ឋមន្ត្រីទី ៥៧ នៃចក្រភពអង់គ្លេស។ មុននោះ បេក្ខជន ប្រកួតប្រជែងផ្លូវការតែមួយគត់ របស់លោក Sunak គឺលោកស្រី Penny Mordaunt (ផេននី ម៉ូដូណង់) មេដឹកនាំអភិរក្សនៅសភាជាន់ទាបបាន ប្រកាសដកខ្លួនចេញពីការប្រកួត និងគាំទ្រលោក Sunak ឲ្យចូលកាន់តំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម។ ក្នុងពេលជាមួយគ្នានោះ ប្រធានគណបក្សអភិរក្សនិយមលោក Jake Berry បានអំពាវនាវឱ្យគណបក្សអភិរក្សនិយមបង្រួបបង្រួម និងគាំទ្រលោក Sunak នៅពេលដែលលោកបានទទួលភារកិច្ច និងទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាដែលអង់គ្លេសកំពុងប្រឈមមុខ។

លោក Rishi Sunak អាយុ ៤២ ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រី ទី៣ របស់ អង់គ្លេស ក្នុងរយៈពេលមិនដល់២ខែប៉ុណ្ណោះ ព្រមទាំងជានាយករដ្ឋមន្ត្រី ពណ៌សម្បុរដំបូងគេ  និងជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត នៃចក្រភពអង់គ្លេស ក្នុងរយៈពេល ជាង ២០០ ឆ្នាំកន្លងមក ។ ក្នុងឋានៈថ្មី លោក Sunak នឹងមានភារកិច្ចនាំមកនូវស្ថិរភាពសម្រាប់ប្រទេស ក្រោយអំឡុងពេលនៃអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ច៕
 

ប្រតិកម្មទៅវិញ