លោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង |
ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៧។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ២០ ធ្នូ លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Choi Young-joo។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានស្នើឲ្យសមាគមបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អរាល់សកម្មភាពដូចជា៖ រៀបចំគណៈប្រតិភូទៅវៀតណាមដើម្បីជួបប្រាស្រ័យ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ និងជំរុញកម្មវិធីជួបប្រាស្រ័យវប្បធម៌ ទេសចរណ៍ជាដើម។
នៅក្នុងជំនួបសន្ទនាជាមួយអគ្គស្ថានកុងស៊ុលកិត្តយសវៀតណាមនៅតំបន់ Busan-Kyeongnam និង Gwangju-Cheonam នោះ លោក Pham Binh Minh មានបំណងថានាពេលខាងមុខ លោកអគ្គស្ថានកុងស៊ុលទាំងឡាយនឹងរួមសហការជាមួយស្ថានទូតវៀតណាមនៅកូរ៉េខាងត្បូងសកម្មអនុវត្តរាល់សកម្មភាពជាក់ស្ដែងថែមទៀតក្នុងកិច្ចការកុងស៊ុល និងគាំពារប្រជាពលរដ្ឋ។
នៅក្នុងជំនួបសន្ទនាជាមួយ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon នោះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក Ban Ki-moon ក្នុងមុខងារជារដ្ឋមន្ត្រីការបទេសកូរ៉េខាងត្បូង និងអគ្គលេខាធិការអង្គការសហប្រជាជាតិមុននោះ។ តាមនោះរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។
នាល្ងាចថ្ងៃទី ២០ ធ្នូ លោក Pham Binh Minh បានអញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាលស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕