លោក Muhyiddin Yassin ទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃត្រង់ទី ១ មិនា ប្រធានប្រតិបត្តិគណៈបក្ស Bersatu លោក Muhyiddin Yassin បានទទួលកាន់ដំណែងជានាយករដ្ឋមន្ត្រីទី ៨ របស់ម៉ាឡេស៊ីនៅចំពោះមុខព្រះមហាក្សត្រ Abdullah Sultan Ahmad Shah។
លោក Muhyiddin Yassin ទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី  - ảnh 1 ប្រធានប្រតិបត្តិគណៈបក្ស Bersatu លោក Muhyiddin Yassin បានទទួលកាន់ដំណែងជានាយករដ្ឋមន្ត្រីទី ៨ របស់ម៉ាឡេស៊ី (រូបថត៖ TTXVN)

នាថ្ងៃត្រង់ទី ១ មិនា ប្រធានប្រតិបត្តិគណៈបក្ស Bersatu លោក Muhyiddin Yassin បានទទួលកាន់ដំណែងជានាយករដ្ឋមន្ត្រីទី ៨ របស់ម៉ាឡេស៊ីនៅចំពោះមុខព្រះមហាក្សត្រ Abdullah Sultan Ahmad Shah។ មុននេះ ព្រះមហាក្សត្រ Abdullah Sultan Ahmad Shah បានតែងតាំងលោក Muhyiddin Yassin ធ្វើជានាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញសហព័ន្ធ។ ក្នុងពេលនោះ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន បេក្ខជនក្នុងឋានៈនាយករដ្ឋមន្ត្រីនៃសហភាពសង្ឃឹម (PH) លោក Mahathir Mohamad បានឲ្យដឹងថា៖ លោកនឹងស្វែងរកវិធានការអំពាវនាវឲ្យសភាជាន់ទាបម៉ាឡេស៊ីបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីកំណត់ឡើងវិញថាតើនរណាជាបេក្ខជននាយករដ្ឋមន្ត្រីស្រប់ច្បាប់។  យោងតាមអតីតនាយករដ្ឋមន្ត្រី Mahathir ឲ្យដឹងថែមទៀតថា៖ លោក Muhyiddin មិនមែនជានាយករដ្ឋមន្ត្រី «ស្រប់ច្បាប់» ទេ ដោយសារ គ្មានការគាំទ្រចាំបាច់ពីបណ្ដាសមជិកសភា។ នាយប់ថ្ងៃទី ២៩ កុម្ភៈ គណៈបក្ស PH បានប្រកាសថា៖ សមាជិកសភាចំនួន ១១៤ នាក់ក្នុងចំណោមសមាជិកសភាចំនួន ២២២ នាក់ បានជ្រើសតាំងលោក Mahathir Mohamad ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ