រូបភាពផ្កាយរណបដែលចេញផ្សាយដោយ Planet Labs បង្ហាញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន (រូបថត៖ AP) |
តាមនោះ ចាប់ពីម៉ោង ១៤ តាមម៉ោងតំបន់ (ពោលគឺម៉ោង ១៨ នៅទីក្រុងហាណូយ) នាថ្ងៃដដែល កងទ័ពរុស្ស៊ីបានដកអង្គភាពទ័ពរបស់ខ្លួនទៅកាន់ចម្ងាយប្រកបដោយសុវត្ថិភាព ដើម្បីធានាការជម្លៀសជនស៊ីវិលនៅ Azovstal ។ ជនស៊ីវិលទាំងអស់ដែលជាប់គាំងនៅក្នុងរោងចក្រអាចចាកចេញពីតាមផ្លូវណាមួយដែលពួកគេជ្រើសរើស។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅតែប្រតិបត្តិការ។ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គណៈប្រតិភូនៃប្រទេសទាំងពីរត្រូវបានបង្កើតឡើង ដោយធ្វើការចរចាជាច្រើនក្នុងទម្រង់ទាំងទល់មុខ និងអនឡាញ។ បច្ចុប្បន្ន គណៈប្រតិភូទាំងពីរនេះនៅតែដំណើរការចរចា ហើយដំណើរការចរចារវាងភាគីទាំងពីរមិនទាន់បញ្ចប់នៅឡើយ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយថា នាថ្ងៃទី ២៦ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមកដល់ទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ នាថ្ងៃទី ២៨ មេសា លោក Antonio Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky៕