រុស្ស៊ីស្នើជំនួសឲ្យអាមេរិកធ្វើជា «អ្នកសម្របសម្រួលសមភាព» នៅមជ្ឈឹមបូព៌ារ

Chia sẻ
(VOVWORLD) - ក្នុងបទសន្ទរកថា នាថ្ងៃទី ១៨ ធ្នូ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vladimir Safronkov បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចក្លាយទៅជា «អ្នក សម្របសម្រួលសមភាព» រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនតួនាទីដែលអាមេរិកបានកាន់ដំណែង ក្នុងរយៈពេលច្រើនឆ្នាំ។ 
រុស្ស៊ីស្នើជំនួសឲ្យអាមេរិកធ្វើជា «អ្នកសម្របសម្រួលសមភាព» នៅមជ្ឈឹមបូព៌ារ - ảnh 1 រុស្ស៊ីស្នើជំនួសឲ្យអាមេរិកធ្វើជា «អ្នកសម្របសម្រួលសមភាព» នៅមជ្ឈឹមបូព៌ារ

(VOVworld) – ក្នុងបទសន្ទរកថា នាថ្ងៃទី ១៨ ធ្នូ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vladimir Safronkov បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចក្លាយទៅជា «អ្នក សម្របសម្រួលសមភាព» រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនតួនាទីដែលអាមេរិកបានកាន់ដំណែង ក្នុងរយៈពេលច្រើនឆ្នាំ។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការបោះ ឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីអំពីសេចក្តីសម្រេចចិត្តដែលអំពាវនាវអាមេរិកដក សេចក្តីសម្រេចទទួលស្គាល់  Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ តាមលោក Vladimir Safronkov ថា៖ ការជំរុញឆ្ពោះទៅការចរចាផ្ទាល់រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆាប់រហ័រ ពេលណាល្អពេលនោះ កាន់តែសំខាន់ឡើងៗ ព្រមទាំងរំលើកឡើងវិញការផ្តើមគំនិតរបស់ ម៉ូស្គូអំពីការរៀបចំសន្និសីទកំពូលអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ទាក់ទិនដល់បញ្ហា Jerusalem នាថ្ងៃទី ១៨ ធ្នូ ភារៈធារីចិនប្រចាំនៅ អ.ស.ប. លោក Wu Haitao បានសង្កត់ ធ្ងន់ថា៖ ចិនប្តេជ្ញាគាំទ្រនិងជំរុញដំណើរសន្តិភាពមជ្ឈឹមបូព៌ារ ព្រមទាំង បន្តជំរុញវិធានការ នយោបាយមួយចំពោះបញ្ហា Jerusalem ដោយឈរលើគ្រឹះស្ថានដំណោះស្រាយរដ្ឋចំនួន ២ ។ ខណៈពេលនោះ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ អ.ស.ប. លោក Matthew Rycroft បានអះអាងថា៖ អង់គ្លេសមិនទទួលយកជាមួយសេចក្តីសម្រេចដោយឯកតោភាគីរបស់ អាមេរិកហើយលើកច្បាស់ថា៖ អង់គ្លេសគ្មានផែនការផ្លាស់ប្តូរស្ថានទូតប្រចាំនៅអ៊ីស្រាអែល ចេញពីទីក្រុង Tel Aviv ទេ៕ 

ប្រតិកម្មទៅវិញ