រុស្ស៊ីរិះគន់សេចក្តីសម្រេចរបស់បារាំងនិងអាល្លឺម៉ង់ស្តីពីការបញ្ឃប់កិច្ចសហប្រតិបត្តិការយោធា

Chia sẻ

(VOVworld) – នាថ្ងៃទី ២៣ មិនា ក្រសួងការពារប្រទេសរុស្ស៊ី
បានឡើងសម្លេងរិះគន់សេចក្តីសម្រេចរបស់បារាំងនិងអាល្លឺម៉ង់
ស្តីពីការបញ្ឃប់កិច្ចសហប្រតិបត្តិការយោធាជាមួយមូស្គូ បន្ទាប់ពី រុស្ស៊ីទទួលការរួមបញ្ចូលរបស់សាធារណៈរដ្ឋស្វ័យត Crimea។


រុស្ស៊ីរិះគន់សេចក្តីសម្រេចរបស់បារាំងនិងអាល្លឺម៉ង់ស្តីពីការបញ្ឃប់កិច្ចសហប្រតិបត្តិការយោធា - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី លោក Anatoly Antonov (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៣ មិនា ក្រសួងការពារប្រទេសរុស្ស៊ីបានឡើងសម្លេង រិះគន់សេចក្តីសម្រេចរបស់បារាំងនិងអាល្លឺម៉ង់ស្តីពីការបញ្ឃប់កិច្ចសហប្រតិ
បត្តិការយោធាជាមួយមូស្គូ បន្ទាប់ពី រុស្ស៊ីទទួលការរួមបញ្ចូលរបស់សាធា
រណៈរដ្ឋស្វ័យត Crimea។ មូស្គូចាត់ទុកថា៖ សេចក្តីសម្រេចពោលខាងលើគឺ
គ្មានចរិតលក្ខណៈស្ថាបនានិងត្រូវបាននាំចេញដោយការដាក់សម្ពាធរបស់
អាមេរិក។ តាមអនុរដ្ឋមន្ត្រីក្រសួងការ ពារប្រទេសរុស្ស៊ី លោក Anatoly Antonov
បានឲ្យដឹងថា៖ ការដែល បែឡាំងបដិសេធរាល់ជំនួបនិងការផ្លាស់ប្តូរគណៈប្រ
តិភូលើវិស័យយោធាជាមួយមូស្គូបានបំផ្លិចបំផ្លាញទិសដៅសកម្មភាពដែល
ភាគីទាំង ២ បានបង្កើតក្នុងរយៈពេលកន្លងមក រួមមានទាំង កិច្ចសហប្រតិបត្តិ
ការក្នុងបញ្ហានៅអាប់ហ្គានីស្ថានការសន្ទនាអំពីតម្លាភាពក្នុងសកម្មភាពយោធា
ជាដើម។ ក្នុងពេលនោះជាមួយគ្នា នាថ្ងៃទី ២១ មិនា រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសបារាំង លោក Jean-Yves Le Drian ក៏បានប្រកាសផ្អាកសកម្មភាពសហ
ប្រតិបត្តិការខាងយោធានានាជាមួយរុស្ស៊ីដោយមិនអើពើរដល់ការខំប្រឹងប្រែង
កសាងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការថ្មីលើវិស័យយោធារវាងប្រទេស
ទាំង ២ នាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ