រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP/TTXVN) |
យោងទៅលោកបានវាយតម្លៃថា ពិភពលោកកាន់តែមានអស្ថេរភាពជាងមុនដោយសារតែអាមេរិកមិនចង់អោយមានយន្តការគ្រប់គ្រងអាវុធនោះឡើយ។ លោកបន្តទៀតថា ការដែលនាំកិច្ចព្រមព្រៀងដូចពោលខាងលើនេះឲ្យមាន សុពលភាពគឺមានសារៈសំខាន់ដើម្បីការរក្សារបបមិនរីកសាយភាយអាវុធ ប៉ុន្តែអស់រយៈពេល ២៣ ឆ្នាំហើយ បន្ទាប់ពីការចុះហត្ថលេខា ឯកសារនេះមិនទាន់ត្រូវបានបណ្តាប្រទេសផ្តល់សច្ចាប័ននោះទេ ក្នុងនោះមានប្រទេសអាមេរិក។ លោក Sergey Lavrov បានអះអាងថាការដែលអាមេរិកមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ គឺកំពុងគំរាមកំហែងដល់ជោគវាសនានៃឯកសារដែលមិនអាចផ្លាស់ប្តូរនេះ ដែលជួយគ្រប់គ្រងការត្រួតពិនិត្យអន្តរជាតិនៅក្នុងវិស័យនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕