រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU

Chia sẻ
(VOVworld) – អនុប្រធានទី ១ នៃគណៈបក្សប្រទេសរុស្ស៊ី
ឯកភាពនៅឌុយម៉ាជាតិ (សភាជាន់ទាប) និងជាសមាជិក
គណៈកម្មាធិការការពារជាតិនៅសភាជាន់ទាបរុស្ស៊ី លោក
 Franz Klintsevich នាថ្ងៃទី ៨ មិនា បានបញ្ជាក់ថា៖ ក្នុងករណី
 ត្រូវបានបង្កើត ឡើង កងទព័ឯកភាពមួយរបស់សហភាព
អឺរ៉ុប (EU) អាចដើរតួនាទីបង្ករឿងហេតុ​ចំពោះសន្តិភាព
និងសន្តិសុខក្នុងតំបន់។

រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU  - ảnh 1
រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU (Image: VNA)

(VOVworld) – អនុប្រធានទី ១ នៃគណៈបក្សប្រទេសរុស្ស៊ីឯកភាពនៅឌុយម៉ាជាតិ
(សភាជាន់ទាប) និងជាសមាជិកគណៈកម្មាធិការការពារជាតិនៅសភាជាន់ទាប
រុស្ស៊ី លោក Franz Klintsevich នាថ្ងៃទី ៨ មិនា បានបញ្ជាក់ថា៖ ក្នុងករណី ត្រូវបាន
បង្កើត ឡើង កងទព័ឯកភាពមួយរបស់សហភាពអឺរ៉ុប (EU) អាចដើរតួនាទីបង្ករឿង
ហេតុ​ចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់។ លោក Klintsevich បានវាយតំលៃ ថា៖ កងទ័ពមួយដូច្នេះមិនជួយ  EU អនុវត្តបណ្ដាគោលនយោបាយកិច្ចការ បរទេសនិង
សន្តិសុខ ក៏ដូចជា បណ្ដាភារកិច្ចរបស់អឺរ៉ុបចំពោះពិភពលោកបានឡើយ។ ក្រៅពីនោះ
លោក Klintsevich បានសម្តែងនូវការអស់សង្ឃឹមក្នុងពេលមជ្ឈដ្ឋានមន្ត្រី អាល្លឺម៉ង់
គាំទ្រការផ្តើមគំនិតនេះ។ មុននោះ ប្រធានគណៈកម្មការអឺរ៉ុប  (EC) លោក Jean
Claude Juncker បានអំពាវនាវឲ្យបង្កើតកងកំលាំងសហភាពអឺរ៉ុបក្នុងកាលៈទេសៈ
ការព្រួយបារម្មខាង សន្តិសុខកើនឡើងដោយវិបត្តិនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ