រុស្ស៊ីព្រួយបារម្ភលើការដែលអ៊ីរ៉ង់ចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ

(VOVWORLD) -  នៅថ្ងៃទី ២៤ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសពីការដែលអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ២០%  និងបង្កើនសមត្ថភាពចម្រាញ់ឡើងដល់ ៦០% គឺមិនសមស្របនឹងបទបញ្ញត្តិនៃ“ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ”ឡើយ។

រុស្ស៊ីព្រួយបារម្ភលើការដែលអ៊ីរ៉ង់ចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ	 - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova 

យោងតាមលោកស្រី Zakharova មូលហេតុនៃសកម្មភាពរបស់ក្រុងតេហេរ៉ង់ គឺកង្វះលទ្ធផលជាក់ស្តែង ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀង JCPOA ហើយក្នុងពេលជាមួយគ្នានោះ វិធានការដាក់ទណ្ឌកម្មឯកតោភាគីរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់និងប្រទេសទីបីដែលបានសហប្រតិបត្តិការជាមួយអ៊ីសរ៉ង់ នឹងបន្តមានសុពលភាព។

លោកស្រី Zakharova បានចាត់ទុកថា វិធីតែមួយគត់ដើម្បីចាកផុតពីស្ថានភាពនេះ គឺតភ្ជាប់ដំណើរការចរចាឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារកិច្ចព្រមព្រៀង JCPOA ឡើងវិញ ទន្ទឹមនឹងនេះ អំពាវនាវឱ្យដៃគូក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងអាមេរិក បោះបង់ចោលការបោះជំហានប្រញាប់ប្រញាល់របស់ខ្លួនដែលអាចបង្កឧបសគ្គថ្មី។

កាលពីសប្តាហ៍មុន បារាំង អាឡឺម៉ង់ និងអង់គ្លេស បានសម្តែងការព្រួយបារម្ភពិសេស ចំពោះរបាយការណ៍របស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ជុំវិញវឌ្ឍនភាពរបស់អ៊ីរ៉ង់ ក្នុងការចម្រាញសារធាតុអ៊ុយរ៉ាញ៉ូម ដោយចាត់ទុកថា ប្រការនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះការប្តេជ្ញារបស់ទីក្រុងតេហេរ៉ង់៕

ប្រតិកម្មទៅវិញ