អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov។ (រូបថត៖ RIA Novosti) |
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា រុស្ស៊ីទទួលបានព័ត៌មានយ៉ាងប្រាកដថា យន្តហោះចម្បាំងអ៊ុយក្រែន បានហោះហើរទៅកាន់ប្រទេសរ៉ូម៉ានី និងប្រទេសជិតខាងផ្សេងទៀត។ ការប្រើប្រាស់មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសជិតខាង ដើម្បីទទួលយន្តហោះយោធារបស់អ៊ុយក្រែន តាមនោះគាំទ្រដល់សកម្មភាពប្រើប្រាស់កម្លាំង ប្រឆាំងនឹងកងទ័ពរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាការចូលរួមក្នុងជម្លោះប្រដាប់អាវុធ។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត ដើម្បីបង្កលក្ខណៈងាយស្រួសម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌ នៅថ្ងៃទី ៧ ខែមីនា កងទ័ពរុស្ស៊ីបានឈប់បាញ់ និងបើកច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងចំនួន ៤ នៃប្រទេសអ៊ុយក្រែន រួមមានរដ្ឋធានី Kiev ទីក្រុង Kharkov, Sumy និង Mariupol ។ សេចក្តីសម្រេចចិត្តនេះ ត្រូវបាននាំចេញដោយផ្អែកលើស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងទាំងនេះ និងតាមសំណើដោយផ្ទាល់របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ច្រករបៀងមនុស្សធម៌ត្រូវបានបើកនៅវេលាម៉ោង១០ ម៉ោងនៅទីក្រុងម៉ូស្គូ ពោលគឺម៉ោង ១៤ ថ្ងៃទី ៧ ខែមីនា ម៉ោងនៅវៀតណាម៕