រុស្ស៊ីព្រមានថាពិភពលោកកំពុងប្រែក្លាយទៅជាតំបន់គ្រោះថ្នាក់

Chia sẻ
(VOVworld) - នាយកស្ថាប័នស៊ើបការណ៍សម្ងាត់កិច្ច
ការបរទេសរុស្ស៊ីលោក Sergei Naryskin ប្រកាសថា​
ពិភពលោកកំពុងក្លាយទៅជាតំបន់គ្រោះថ្នាក់មិនត្រឹម
តែដោយសារការគំរាមកំហែងពីភេរវកម្មប៉ុណ្ណោះទេ
 ថែមទាំងដោយសារឧបាយកលរបស់លោកខាងលិចដែលដំណើរការកិច្ចសន្ទនាដោយ ឈរលើគោលជំហរអំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា មិនអើពើ ដល់ច្បាប់អន្តរ
ជាតិ។
រុស្ស៊ីព្រមានថាពិភពលោកកំពុងប្រែក្លាយទៅជាតំបន់គ្រោះថ្នាក់ - ảnh 1
នាយកស្ថាប័នស៊ើបការណ៍សម្ងាត់កិច្ចការបរទេស រុស្ស៊ីលោក Sergei Naryskin
 (រូបថត៖Sputnik/TTXVN)

(VOVworld) - ថ្លែងមតិនៅសន្និសីទសន្តិសុខអន្តរជាតិដែលកំពុងប្រព្រឹត្តទៅនៅ
ទីក្រុងម៉ូស្គូ នាថ្ងៃទី២៧ មេសា នាយកស្ថាប័នស៊ើបការណ៍សម្ងាត់កិច្ចការបរទេស
រុស្ស៊ីលោក Sergei Naryskin ប្រកាសថា​ពិភពលោកកំពុងក្លាយទៅជាតំបន់គ្រោះថ្នាក់
មិនត្រឹមតែដោយសារការគំរាមកំហែងពីភេរវកម្មប៉ុណ្ណោះទេ ថែមទាំងដោយសារ
ឧបាយកលរបស់លោកខាងលិចដែលដំណើរការកិច្ចសន្ទនាដោយ ឈរលើគោល
ជំហរអំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា មិនអើពើ ដល់ច្បាប់អន្តរ
ជាតិ។មិនមានតំបន់ឬប្រទេសណាមួយដែលអាចធានាឲ្យការ ជៀសវាងករណី
វាយប្រហារភេរវកម្មបានឡើយ។គ្រោះអាសន្នភេរវកម្មកំពុងក្លាយទៅជាចំណែក
មួយនៃជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅទីក្រុងធំៗ។កិច្ចសហប្រតិបតិ្តការ
អន្តរជាតិប្រឆាំងភេរវកម្មត្រូវការអនុវត្តតាមរយៈស្ថាប័នការទូតនិង ស្ថាប័នសន្តិ
សុខនានា៕

ប្រតិកម្មទៅវិញ