ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ HIMARS។ (ប្រភព៖ AFP) |
លោក ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ប្រសិនបើលោកខាងលិចបានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ប្រទេសអ៊ុយក្រែន រុស្ស៊ីនឹងវាយប្រហារគោលដៅថ្មី ដែលខ្លួនមិនបានវាយប្រហារមកទល់ពេលនេះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសផែនការផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ HIMARS បន្ទាប់ពីអ៊ុយក្រែនបានធានាថា នឹងមិនប្រើប្រាស់ប្រភេទអាវុធនេះ ដើម្បីវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ីឡើយ។ រុស្ស៊ីបានព្រមានថា ការសម្រេចចិត្តរបស់អាមេរិកមានហានិភ័យនឹងធ្វើឲ្យជម្លោះកាន់តែឡើងជណ្តើរ៕