រុស្សីបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនដោយមធ្យោបាយនយោបាយ

Chia sẻ
(VOVWORLD) - តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) លោក Gennady Gatilov បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយមធ្យោបាយនយោ បាយ និងការទូត។ 
រុស្សីបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនដោយមធ្យោបាយនយោបាយ - ảnh 1តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) Gennady Gatilov  (រូបថត៖ TASS) 

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia ប្រចាំថ្ងៃរបស់រុស្ស៊ីកាលពីថ្ងៃទី ២ ខែកក្កដា លោក Gennady Gatilov បានសង្កត់ធ្ងន់ថា រុស្ស៊ីបើកចំហចំពោះលទ្ធភាពដោះស្រាយវិបត្តិដោយមធ្យោបាយនយោបាយនិងការទូត ប៉ុន្តែយថាទស្សន៍នៃសេណារីយ៉ូនេះគឺពិតជាស្តួចស្តាងណាស់ ព្រោះថា   Kiev និង លោកខាងលិចបន្តសង្ឃឹមលើការប្រើប្រាស់កម្លាំង។

យោងតាមលោក Gennady Gatilov  រុស្ស៊ីគោរពរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស អង្គការ និងបុគ្គលនានាក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិអ៊ុយក្រែន នៅពេល ដែលសំណើ និងគំនិតផ្តួចផ្តើមជាច្រើនត្រូវបានដាក់ចេញ។ ប្រការនេះឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើនឡើងដែលថា ការវិវឌ្ឍន៍បច្ចុប្បន្ននៅអ៊ុយក្រែនបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សន្តិសុខពិភពលោកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើការដោយមានគោលដៅជាក់ស្តែងជាមួយអ៊ុយក្រែន និងលោកខាងលិច ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។ តាមលោករូបនេះ ដើម្បីសម្រេចបាននូវចំណុចនេះ លោកខាងលិចត្រូវបញ្ឈប់ការផ្តល់អាវុធ និងជំនួយផ្សេងៗដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ