អ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ីលោក Igor Konashenkov (រូបថត៖ Reuters/TTXVN) |
តាមលោក Konashenkov ថា ករណីវាយ ប្រហារជាច្រើននាពេលថ្មីៗនេះដែលតម្រង់ទៅលើកងទ័ពរដ្ឋាភិបាលស៊ីរី សុទ្ធតែ ចាប់ផ្ដើមពីតំបន់មានកាំ៥០គីឡូម៉ែត្រជុំវិញច្រកទ្វារ At-Tanf នៅព្រំដែនស៊ីរី-ហ្ស៊ដានី ជាកន្លែងដែលសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមានមូលដ្ឋាន សឹកមួយ។ នេះមិនមែនជាលើកដំបូងដែលរុស្ស៊ីចោទប្រកាន់អាមេរិកពីការជួយ ឧបត្ថម្ភ IS ទេ។ កាលពីខែមុន រុស្ស៊ីចាត់ទុកថា ស្ទែតែ១០០%ដែលអាមេរិកបាន ប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីជម្លៀសមេដឹកនាំ IS រាប់សិបនាក់ចេញពីទីក្រុង Deir Ezzor៕