ក្រសួងមហាផ្ទៃហ្វាំងឡង់បានប្រកាសថាប្រទេសនេះនឹងមិនបើកព្រំដែនសម្រាប់ភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីទេទោះបីមានការបន្តជើងហោះហើររវាងសាធារណរដ្ឋនិងសហព័ន្ធរុស្ស៊ីក៏ដោយ (រួបថត៖ TASS) |
មុននេះរុស្ស៊ីបានជូនដំណឹងពីការបន្តតភ្ជាប់ជើងហោះហើរជាមួយប្រទេសទាំងនេះចាប់ពីចុងខែមករាឆ្នាំ ២០២១ ។
ខុទ្ទកាល័យសារព័ត៌មានរបស់រដ្ឋាភិបាល រុស្ស៊ីបានចេញសេចក្តីជូនដំណឹងមួយដោយជម្រាបថា “បទបញ្ជាសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៤ គឺហ្វាំងឡង់ វៀតណាម ឥណ្ឌា និងកាតា ស្តីពីការរឹតត្បិតចូលមកប្រទេសរុស្ស៊ី ដែលធ្លាប់ត្រូវបានដាក់ចេញដោយ សារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីមុននោះ នឹងត្រូវដក ចេញជាស្ថាពរ” ។
រដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រជាជនមកពីប្រទេសទាំងនេះត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសរុស្ស៊ីតាមរយៈច្រកទ្វារព្រំដែនផ្លូវអាកាសតែប៉ុណ្ណោះ៕