រុស្ស៊ីបណ្តេញអ្នកការទូតលោកខាងលិចជាច្រើននាក់

Chia sẻ
(VOVWORLD) - ក្នុងព្រឹត្តិការណ៍ថ្មីបំផុតទាក់ទិនដល់ភាពតានតឹងការទូតរវាងរុស្ស៊ីនិងបណ្ដា លោកខាងលិច នាថ្ងៃទី ៣០ មិនា ម៉ូស្គូបានប្រកាសបណ្តាញអ្នកការទូតចំនួន ២ នាក់របស់ហូឡង់និងអ្នកការទូតចំនួន ២ នាក់ទៀតរបស់អ៊ីតាលី។ 
រុស្ស៊ីបណ្តេញអ្នកការទូតលោកខាងលិចជាច្រើននាក់  - ảnh 1 រុស្ស៊ីបណ្តេញអ្នកការទូតលោកខាងលិចជាច្រើននាក់ 

 ក្នុងព្រឹត្តិការណ៍ថ្មីបំផុតទាក់ទិនដល់ភាពតានតឹងការទូតរវាងរុស្ស៊ីនិងបណ្ដា លោកខាងលិច នាថ្ងៃទី ៣០ មិនា ម៉ូស្គូបានប្រកាសបណ្តាញអ្នកការទូតចំនួន ២ នាក់របស់ហូឡង់និងអ្នកការទូតចំនួន ២ នាក់ទៀតរបស់អ៊ីតាលី។ ក្រៅពីនោះ ក្រសួងការបរទេសរុស្ស៊ីបានស្នើឲ្យអង់គ្លេសកាត់បន្ថយទ្រង់ទ្រាយអង្គទូតនៃ ប្រទេសនេះប្រចាំនៅរុស្ស៊ីដល់កំរិតស្មើនឹងអង្គទូតរបស់រុស្ស៊ីប្រចាំនៅអង់គ្លេស។ ឯកអគ្គរដ្ឋទូតនៃប្រទេសលោកខាងលិចដូចជា អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ហូឡង់  Croatia អ៊ុយក្រែន ស៊ុយអែត អូស្ត្រាលី កាណាដានិងឆែកបានមានវត្ត មាននៅទីស្នាក់ការក្រសួងការបរទេសរុស្ស៊ីដើម្បីទទួលសារលិខិតប្រឆាំងជំទាស់ ក៏ដូចជា ជូនដំណឹងអំពីវិធានការតបតវិញខាងការទូតរបស់រុស្ស៊ី។ ក្នុងព្រឹត្តិការ ណ៍ ទាក់ទិនមួយទៀត នាថ្ងៃទី ៣០ មិនា រដ្ឋាភិបាលអង់គ្លេសបានព្រមាននឹងបិទ ទ្វារទីស្នាក់ការអង្គទូតពាណិជ្ជកម្មរុស្ស៊ីប្រចាំនៅភូមិភាគខាងកើតទីក្រុងឡុង ក្នុងកាលៈទេសៈដែលភាពតានតឹងការទូតរវាងប្រទេសទាំងពីរកំពុងឡើងជណ្តើរទាក់ទិនដល់រឿងហេតុបំពុលសម្លាប់អតីតចរបុរសរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់ លោក៕

ប្រតិកម្មទៅវិញ