រុស្ស៊ីបដិសេធលទ្ធផលនៃការស៊ើបអង្គេតការបាញ់ទម្លាក់យន្តហោះ MH17

Chia sẻ

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា អ្នកនាំពាក្យក្រសួង
ការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រី Igor Konashenkov
បានឲ្យដឹងថា៖ ប្រ័ពន្ធកាំជ្រួចរបស់រុស្ស៊ីមិន ដែលមាន
ពេលណាហោះឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសនេះ
ជាមួយអ៊ុយក្រែន ឡើយ។​សេចក្តីប្រកាសពោលខាង
លើត្រូវបាននាំចេញសំដៅតបតវិញលទ្ធផលនៃការ
ស៊ើបអង្គេតមូលហេតុបណ្តាលឡើងការធ្លាក់យន្តហោះ
MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី  Malaysia
 Airlines នៅតំបន់ Donbass ប៉ែកខាងកើត អ៊ុយក្រែន
 នាឆ្នាំ ២០១៤។ 


រុស្ស៊ីបដិសេធលទ្ធផលនៃការស៊ើបអង្គេតការបាញ់ទម្លាក់យន្តហោះ MH17  - ảnh 1
រុស្ស៊ីបដិសេធលទ្ធផលនៃការស៊ើបអង្គេតការបាញ់ទម្លាក់យន្តហោះ MH17 (VNA)

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រី
Igor Konashenkov បានឲ្យដឹងថា៖ ប្រ័ពន្ធកាំជ្រួចរបស់រុស្ស៊ីមិន ដែលមានពេលណា
ហោះឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសនេះជាមួយអ៊ុយក្រែន ឡើយ។​សេចក្តីប្រកាស
ពោលខាងលើត្រូវបាននាំចេញសំដៅតបតវិញលទ្ធផលនៃការស៊ើបអង្គេតមូលហេតុ
បណ្តាលឡើងការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី  Malaysia
 Airlines នៅតំបន់ Donbass ប៉ែកខាងកើត អ៊ុយក្រែន នាឆ្នាំ ២០១៤។ ក្រសួងការ
បរទេសរុស្ស៊ី នាថ្ងៃទី ២៨ កញ្ញាក៏បានចេញសេចក្តីប្រកាសបដិសេធលទ្ធផលនៃការ
ស៊ើបអង្គេតការទម្លាក់យន្តហោះ  MH17 របស់ម៉ាឡេស៊ី ហើយ​អះអាងថា៖ បណ្ដា
អ្នកស៊ើបអង្គេតអន្តរជាតិបានរារាំងម៉ូស្គូចូលរួមឲ្យបានគ្រប់ក្នុងដំណើរការស៊ើប
អង្គេតនេះ។ នាថ្ងៃដដែលមេញ្ជាការជួរមុខកំលាំងទាមទាឯកភាពនៅតំបន់ប៉ែក
ខាងកើតអ៊ុយក្រែនបានក៏បានបដិសេធលទ្ធផលពោលខាងលើរបស់ហូឡង់ដែល
បានចាត់ទុកថា៖ គេបានបាញ់ទម្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ីដោយកាំ
ជ្រួចរបស់រុស្ស៊ី ដោយសារគេមិនមានប្រភេទអាវុធនេះទេ៕  

ប្រតិកម្មទៅវិញ