រុស្ស៊ីបដិសេធព័ត៌មានអំពីកងទ័ពនៃប្រទេសនេះឈ្លានពានតំបន់ដែនដីរបស់អ៊ុយក្រែន

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា ក្រសួងការពារប្រទេសរុស្ស៊ីបានបដិសេធព័ត៌មាន របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានឲ្យដឹងថា៖ ក្រុមរថយន្ត យោធារបស់រុស្ស៊ីបានចូលក្នុងតំបន់ដែនដីរបស់អ៊ុយក្រែន។
រុស្ស៊ីបដិសេធព័ត៌មានអំពីកងទ័ពនៃប្រទេសនេះឈ្លានពានតំបន់ដែនដីរបស់អ៊ុយក្រែន - ảnh 1
រុស្ស៊ីបដិសេធព័ត៌មានអំពីកងទ័ពនៃប្រទេសនេះឈ្លានពានតំបន់ដែនដីរបស់អ៊ុយក្រែន (Image: VNA)


(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា ក្រសួងការពារប្រទេសរុស្ស៊ីបានបដិសេធព័ត៌មាន របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានឲ្យដឹងថា៖ ក្រុមរថយន្ត យោធារបស់រុស្ស៊ីបានចូលក្នុងតំបន់ដែនដីរបស់អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការពារ
ប្រទេសរុស្ស៊ី លោក  Igor Konashenkov បានលើកច្បាស់ថា៖ ព័ត៌មានពោលខាងលើ គ្មានភ័ស្តុតាំងណាមួយឡើយ។ ដោយហេតុនេះ ព័ត៌មាននេះអាចត្រូវបានចាត់ទុក
ប្រឆាំងរុស្ស៊ី។ មុននោះ នាថ្ងៃទី ១១ វិច្ឆិកា ក្នុងដំណើទស្សនកិច្ចនៅ Bulgaria មេបញ្ជាការ
NATO លោក Phillip Breedlove បានឲ្យដឹកថា៖ ក្នុងរយៈពេល ២ ថ្ងៃកន្លង មក សម្ព័ន្ធភាព
នេះបានឃើញរថយន្តយោធារបស់រុស្ស៊ីឈានចូលតំបន់ភាគខាងកើត អ៊ុយក្រែន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១២ វិច្ឆិកា សហភាពអឺរ៉ុប (EU) បានផ្តល់
ប្រាក់ជំនួយចំនួន ៣,៣ លានអឺរ៉ូសំរាប់ប្រជាជននៅតំបន់ជំលោះនៅតំបន់ភាគខាង
កើតអ៊ុយក្រែន។ នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប EC បានប្រកាសដោះ ទុនចំនួន
២៦០ លានអឺរ៉ូ សំរាប់ Kiev ក្នុងក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភម៉ាក្រូសេដ្ឋកិច្ច (AMF)
របស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ