រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ AFP/TTXVN) |
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា ឆន្ទៈរបស់រុស្ស៊ីក្នុងការចរចានៅតែមិនផ្លាស់ប្តូរនោះទេ។ រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្តាប់សំណើររបស់បណ្តាប្រទេស អំពីការបញ្ចុះកំដៅនៃភាពតានតឹង។ ដូច្នេះ ប្រសិនបើទទួលបានសំណើរមានលក្ខណៈជាក់ស្តែងមួយចំនួន ដោយផ្អែកលើគោលការណ៍សមភាព និងការគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក ដើម្បីស្វែងរកការសម្របសម្រួលដែលធ្វើឱ្យមានតុល្យភាពផលប្រយោជន៍របស់ប្រទេសទាំងអស់នោះ រុស្ស៊ីនឹងគាំទ្រ។
នាថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា រាល់ការចរចាអំពីបញ្ហាអ៊ុយក្រែន ត្រូវបានអនុវត្តន៍ជាមួយសហរដ្ឋអាមេរិកជាមុនសិន។ លោក Dmitry Peskov ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តការពារផលប្រយោជន៍របស់ខ្លួន ហើយនឹងមិនអត់ឱនចំពោះប្រទេសណាដែលប៉ុនប៉ង់រំខានប្រទេសរុស្ស៊ីឡើយ៕