រុស្ស៊ីនឹងអាមេរិកអំពាវនាវអ៊ុយក្រែនដំណើរការបោះឆ្នោតរដ្ឋសភាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ

Chia sẻ
(VOVworld)-នាថ្ងៃទី២៣តុលា រុស្ស៊ីបានអំពាវនាវឲ្យ
អ៊ុយក្រែនដំណើរការ ការបោះ ឆ្នោតរដ្ឋសភានាថ្ងៃទី
២៦តុលាខាងមុខ 
រុស្ស៊ីនឹងអាមេរិកអំពាវនាវអ៊ុយក្រែនដំណើរការបោះឆ្នោតរដ្ឋសភាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ - ảnh 1
(រូបថតៈ THX/TTXVN)

(VOVworld)-នាថ្ងៃទី២៣តុលា រុស្ស៊ីបានជម្រុញឲ្យអ៊ុយក្រែនដំណើរការ ការបោះ ឆ្នោតរដ្ឋសភានាថ្ងៃទី២៦តុលាខាងមុខ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងអំពាវនាវសហគមន៍អន្តរជាតិតាមដានឲ្យបានជាប់អំពីសភាពការនៅ
ប្រទេសនេះ។ ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន អ្នកនាំពាក្យក្រសួង
ការបរទេសរុស្ស៊ី លោក Alexander Lukashevich បានលើកច្បាស់ថា រុស្ស៊ី សង្ឈឹមថា ការបោះឆ្នោតនាថ្ងៃទី២៦តុលា នឹងបានដំណើរការសម្របទៅនឹង គោលការណ៍
និងបទដ្ឋានប្រជាធិបតេយ្យ​ សំដៅបង្កលក្ខណៈងាយស្រួលឲ្យ អ៊ុយ ក្រែនមានកម្លាំង
ចលករក្នុងដំណាក់កាលស្ថិរភាពនយោបាយពីជំហានៗ។ តាម លោក Lukashevich ថា បណ្តាអ្នកសង្កេតការរបស់រុស្ស៊ីនឹងចូលរូមឃ្លាំមើលការ បោះឆ្នោតដូចជាសមាជិក១ ក្នុងក្រុមឃ្លាំមើលរបស់អង្គការសន្តិសុខនិងសហ ប្រតិបត្តិការអឺរ៉ុប។ ក្នុងថ្ងៃដដែល ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន អ្នក នាំពាក្យក្រសួងការបរទេសអាមេរិក
 លោក​ស្រី Gen Psaki បានអះអាងនូវ លក្ខណៈស្របច្បាប់នៃការបោះឆ្នោតនាថ្ងៃទី
២៦តុលាខាងមុខ និងបន្ទាប់មក ទៀតគឺការបោះឆ្នោតនៅភាគខាងកើតអ៊ុយ
ក្រែននាថ្ងៃទី៧ធ្នូឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ