![រុស្ស៊ីនិងអាមេរិកផ្អាកការចរចារស្តីពីវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_12_16/my va nga ngung dam phan ve aleppo.jpg) |
រុស្ស៊ីនិងអាមេរិកផ្អាកការចរចារស្តីពីវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់
ពាក្យសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergei Ryabkov
បានឲ្យដឹងថា៖ រុស្ស៊ីនិងអាមេរិកបានផ្អាកការចរចារដែលកំពុងពន្លឿនសំដៅ
ដោះស្រាយវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី។ សេចក្តីប្រកាស ពោលខាងលើត្រូវ
បាននាំចេញក្នុងកាលៈទេសៈសារព័ត៌មានលោកខាងលិចបាន ទទួលស្គាល់ថា៖
ក្បួនរថយន្តយ៉ាងហោចណាស់ចំនួន ១៧ គ្រឿងនិងរថយន្ត សង្គ្រោះចំនួន ១០
គ្រឿងបានចាកចេញពីតំបន់ដែលពួកឧទ្ទាមទន្ទ្រានកាន់កាប់ នៅទីក្រុងនេះ
ហើយដឹកជញ្ជូនជនស៊ីវិលដូចផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់ បាញ់។ មន្ត្រីមួយ
រូបនៃអង្គការសុខាភិបាលពិភពលោក (WHO) បានឲ្យដឹងថា៖ អង្គការនេះ
នឹងជួយឧបត្ថម្ភគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងអង្គការ
អឌ្ឍច័ន្ទក្រហមអារ៉ាប់នៅស៊ីរីក្នុងការភៀសខ្លួនជនរងគ្រោះចេញពីតំបន់
ជំលោះ នេះ៕