រុស្ស៊ីនិងវៀតណាមខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទេ្វភាគីឡើងដល់១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០

Chia sẻ
(VOVworld)-នាពេលខាងមុខ ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមនឹងផ្តោតសំខាន់ លើគម្រោងការអាទិភាពយុទ្ធសាស្ត្រចំនួនពីរ 
រុស្ស៊ីនិងវៀតណាមខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទេ្វភាគីឡើងដល់១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ - ảnh 1
រុស្ស៊ីនិងវៀតណាមខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទេ្វភាគីឡើងដល់១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០

(VOVworld)-នាពេលខាងមុខ ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមនឹងផ្តោតសំខាន់
 លើគម្រោងការអាទិភាពយុទ្ធសាស្ត្រចំនួនពីរ នោះគឺ អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច
 រួមជាមួយកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យាយោធា វប្បធម៌និងអប់រំ។
 នោះជាមតិរបស់លោក Alexey Popov អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ
 នៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងឆ្នាំ
 ២០១៦​ដែលប្រព្រឹត្តទៅនាថ្ងៃទី៩កុម្ភៈនៅទីក្រុងហូជីមិញ។លោករូបនេះក៏បានពិនិត្យ
ថា ក្នុងឆ្នាំ២០១៧ តាមរយៈជំនួបសន្ទនាជាន់ខ្ពស់នានារវាងថ្នាក់ដឹកនាំនៃប្រទេស
 ទាំងពីរនោះ នឹងបង្កើតកម្លាំងចលករសំខាន់សម្រាប់ជម្រុញទំនាក់ទំនងលើគ្រប់ជ្រុង
 ជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរក៏កំពុងឆ្ពោះទៅ
គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ
២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ