សមយុទ្ធនេះ មានឈ្មោះថា Sibu/Cooperation-2021 ដែលបានប្រព្រឹត្តិទៅនៅក្នុងតំបន់ Ningxia (ចិន) ដោយមានការចូលរួមពីយោធាចំនួន ១៣.០០០នាក់ និងឧបករណ៍យោធាជាង៤០០គ្រឿង នេះត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញថា ចិននិងរុស្ស៊ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធា ក្នុងបរិបទដែលប្រទេសទាំងពីរមានជម្លោះជាច្រើនជាមួយបណ្តាប្រទេសលោកខាងលិច។
សមយុទ្ធនេះអូសបន្លាយដល់ថ្ងៃទី ១៣ ខែសីហា៕