រុស្ស៊ីថ្កោលទោសឧបាយកលសរសេរប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២ឡើងវិញ

Chia sẻ
(VOVworld)-នាថ្ងៃទី២៦មករា ថ្នាក់ដឹកនាំជាន់ខ្ពស់
របស់រុស្ស៊ីបានប្រកាសដោយ ព្រមៗគ្នាថា

រុស្ស៊ីថ្កោលទោសឧបាយកលសរសេរប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២ឡើងវិញ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Putin


(VOVworld)-នាថ្ងៃទី២៦មករា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្ស៊ីបានប្រកាសដោយ
ព្រមៗគ្នាថា រាល់ឧបាយកលបំប្លែងប្រវត្តិសាស្រ្តនៃសង្គ្រាមលោកលើកទី២ អាច បើកផ្លូវសម្រាប់ការចាប់បដិសន្ធិរបស់លទ្ធិហ្វាតស៊ីស ។ ប្រធានាធិបតីរុស្ស៊ីបាន
ប្រកាសថា “រាល់ការខំប្រឹងប្រែងណាមួយសំដៅសរសេរប្រវត្តិសាស្រ្តឡើងវិញ និងពិនិត្យឡើងវិញការរួមចំណែករបស់សហភាពរុស្ស៊ីចំពោះជ័យជំនេះដ៏មហិមា គឺសុទ្ធតែស្មើនឹងការទទួលស្គាល់ឧក្រិដកម្មរបស់លទ្ធិហ្វាស៊ីស”។តាមប្រមុខរដ្ឋ
រុស្ស៊ីនេះថា រាល់ឧបាយកលនេះបានបង្កជំលោះថ្មីនិងសោដនាដកម្មថ្មី។ នាយក
រដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev បានសង្កត់ធ្ងន់ថា ធ្វើឲ្យលិទ្ធិជ្រុលនិយមនេះរស់រាល ឡើងវិញមានន័យថា បំភ្លេចចោលរាល់មេរៀនក្នុងសង្គ្រាមលោកលើកទី២។ ក៏
ក្នុងថ្ងៃទី២៦មករា ប្រធានាធិបតី Putin និងនាយករដ្ឋមន្ត្រី Medvedev បានចូល រួមពិធីរំលឹកខួបលើកទី៧០នៃទ័ពក្រហមសូវៀតរំដោះជំរុំ Auschwitz របស់ពួក
ហ្វាស៊ីសនៅបូឡួញ៕

ប្រតិកម្មទៅវិញ