រុស្ស៊ីត្រៀមជាស្រេចចាត់បញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីចរចាជាមួយអ៊ុយក្រែន

Chia sẻ

(VOVWORLD) - វិមានក្រឹមឡាំងក៏បានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រៀមខ្លួនជាស្រេច ពិភាក្សាអំពីលទ្ធភាពនៃការសន្យាចំពោះអព្យាក្រឹតភាពរបស់ អ៊ុយក្រែន។

រុស្ស៊ីត្រៀមជាស្រេចចាត់បញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីចរចាជាមួយអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ២៥ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចចាត់បញ្ជូនគណៈប្រតិភូទៅកាន់រដ្ឋធានី Minsk របស់បេឡារុស ដើម្បីចរចាជាមួយអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីរុស្ស៊ីដាក់ពង្រាយយុទ្ធ នាការយោធានៅតំបន់ភាគខាងកើតអ៊ុយក្រែន។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាននានារបស់រុស្ស៊ី លោក Dmitry Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ អ៊ុយក្រែន រួមមានមន្ត្រីមកពីក្រសួងការពារជាតិនិងក្រសួងការបរទេសសម្រាប់ការ ចរចា។ វិមានក្រឹមឡាំងក៏បានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រៀមខ្លួនជាស្រេច ពិភាក្សាអំពីលទ្ធភាពនៃការសន្យាចំពោះអព្យាក្រឹតភាពរបស់ អ៊ុយក្រែន។
មុននោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា លោកត្រៀមខ្លួនជាស្រេចធ្វើការចរចាដើម្បីបញ្ចប់ការវាយប្រហារដោយយោធារបស់រុស្ស៊ី អមដោយលក្ខខ័ណ្ឌអំពីការធានាសន្តិសុខ។ លោកប្រធានាធិបតី Volodymyr Zelensky ត្រៀមខ្លួនជាស្រេចធ្វើការ ចរចាអំពីលទ្ធភាពនៃយន្តការអព្យាក្រឹតមួយ សម្រាប់អ៊ុយក្រែន ប៉ុន្តែសង្កត់ធ្ងន់ថា ប្រទេសរបស់លោកទាមទារឲ្យមានការធានា។ បច្ចុប្បន្ននេះ អ៊ុយក្រែនមិនមែនជាសមាជិកនៃអង្គការណាតូ ឬសហភាពអឺរ៉ុប (EU) ទេ ទោះបីជាប្រទេសនេះធ្លាប់បានសម្ដែងនូវបំណងចង់ចូលរួមសម្ព័ន្ធភាពទាំងពីរនេះ ក៏ដោយ៕

ប្រតិកម្មទៅវិញ