ការផ្ទុះបំពង់បង្ហូរ Nord Stream ២ នៅក្រោមសមុទ្របាល់ទិក បានបណ្តាលឱ្យលេចធ្លាយឧស្ម័ននៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២២។ (រូបថត៖ AFP/VNA) |
នៅថ្ងៃដដែល សេចក្តីជូនដំណឹងរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream ទី១ និងទី២ កាលពីខែកញ្ញា ឆ្នាំ២០២២ គឺជាអំពើភេរវកម្មអន្តរជាតិ ហើយរុស្ស៊ីនឹងមិនអនុញ្ញាតឱ្យ រឿងហេតុនេះត្រូវបំភ្លេចចោលនោះឡើយ។ សេចក្តីជូនដំណឹងនេះក៏បានចាត់ទុកថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ជាក់ថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ ប្រព័ន្ធបំពង់បង្ហូរឧស្ម័នរវាងរុស្ស៊ី និងអឺរ៉ុបនោះទេ។
សេចក្ដីថ្លែងការណ៍របស់រុស្ស៊ីត្រូវបានធ្វើឡើង ក្នុងបរិបទដែលអ្នកកាសែតស៊ើប អង្កេតអាមេរិកជើងចាស់ លោក Seymour Hersh ចាត់ទុកថា សហរដ្ឋ អាមេរិកបានឈរពីខាងក្រោយការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ពីរុស្ស៊ីទៅ កាន់អឺរ៉ុប។ យោងតាមព័ត៌មានដែលបានបង្ហោះនៅលើប្លក់ផ្ទាល់ខ្លួនរបស់អ្នកកាសែត Seymour Hersh អ្នកមុជទឹកនៃកងទ័ពជើងទឹកអាមេរិក ដោយមានជំនួយពីប្រទេស ន័រវេស បានដាំគ្រឿងផ្ទុះនៅលើបំពង់បង្ហូរឧស្ម័ន Nord Stream ដែលលាតសន្ធឹង ក្រោមផ្ទៃសមុទ្របាល់ទិករវាងប្រទេសរុស្ស៊ី និងប្រទេសអាល្លឺម៉ង់កាលពីខែមិថុនា ឆ្នាំ ២០២២។ ការផ្ទុះដែលកើតឡើង ៣ ខែក្រោយមក បានបណ្ដាលឲ្យប្រព័ន្ធបំពង់បង្ហូរ ឧស្ម័ននេះរងការខូចខាត៕