រុស្ស៊ីឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់លោកខាងលិច

Chia sẻ
(VOVworld) – នាថ្ងៃទី ៥ សីហា ប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin បានស្នើរឲ្យរដ្ឋាភិបាលនៃប្រទេសនេះកសាង
បណ្ដាវិធានការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់
 លោកខាងលិច។

រុស្ស៊ីឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់លោកខាងលិច - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើរឲ្យ រដ្ឋាភិបាលនៃ
ប្រទេសនេះកសាងបណ្ដាវិធានការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់លោកខាងលិច។
 (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ សីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើរឲ្យ រដ្ឋាភិបាលនៃប្រទេសនេះកសាងបណ្ដាវិធានការឆ្លើយតបតវិញបទដាក់ទណ្ឌកម្មរបស់ លោកខាងលិច។ ប្រធានាធិបតី  Putin បានប្រកាសថា៖ ការឆ្លើយតបតវិញចំពោះ បណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាងលិចត្រូវមានការប្រយ័ត្នប្រយ៉ងដើម្បីជួយ
ឧបត្ថម្ភអង្គភាព អាជីវកម្មរបស់រុស្ស៊ី ប៉ុន្តែ មិនបង្កមហន្តរាយដល់អ្នកប្រើប្រាស់ទេ។ ថ្នាក់ដឹកនាំរុស្ស៊ីបានចាត់ទុកថា៖ ការដែលអាមេរិកនិងលោកខាងលិចប្រើប្រាស់
ឧបករណ៍នយោបាយដើម្បីដាក់សម្ពាធទៅលើខឿនសេដ្ឋកិច្ចរុស្ស៊ីគឺមិនអាចទទួល
យកបានឡើយនិងដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ រដ្ឋាភិបាលរុស្ស៊ីបានផ្កើមឡើង
រាល់វិធានការតបតវិញជាក់ស្តែងចំពោះប្រទេសមួយចំនួន។​ តាមប្រធានាធិបតីរុស្ស៊ី
បានឲ្យដឹងថែមទៀតថា៖ អ្នកផលិតកម្មនានានៅប្រទេសផ្សេងៗត្រូវមានបរិយាកាស
ប្រគួតប្រជែងសមភាព។ ប្រការនេះបំរើសំរាប់ផលប្រយោជន៍ជាតិផង ក៏ដូចជា បណ្ដាការកំណត់របស់អង្គការ ពាណិជ្ជកម្មអន្តរជាតិ (WTO) ផង៕

ប្រតិកម្មទៅវិញ