រុស្ស៊ីចោទប្រកាន់អាមេរិកឆ្លៀតយកផលប្រយោជន៍ពីការផ្តល់ជំនួយមនុស្សធម៌ដើម្បីបម្រើសកម្មភាពយោធាប្រឆាំងនឹងវ៉េណេស៊ុយអេឡា

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកពី ការឆ្លៀតយកជើងដឹកជញ្ជូនទំនិញជំនួយមនុស្សធម៌ទៅកាន់វ៉េណេស៊ុយអេឡាដើម្បីអនុវត្តសកម្មភាពយោធា ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ។
រុស្ស៊ីចោទប្រកាន់អាមេរិកឆ្លៀតយកផលប្រយោជន៍ពីការផ្តល់ជំនួយមនុស្សធម៌ដើម្បីបម្រើសកម្មភាពយោធាប្រឆាំងនឹងវ៉េណេស៊ុយអេឡា - ảnh 1 យន្តហោះដឹកជញ្ជូនទំនិញជំនួយមនុស្សធម៌ទៅកាន់វ៉េណេស៊ុយអេឡា

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចោទប្រកាន់អាមេរិកពីការធ្វើសកម្មភាពបង្ក "គ្រោះថ្នាក់" ព្រមទាំងបានឲ្យដឹងថាមេដឹកនាំគណៈបក្សប្រឆាំងលោក Juan Guaido បានស្វែងរកការទទួលយកទំនិញជំនួយមនុស្សធម៌របស់អាមេរិក ដែលបច្ចុប្បន្នកំពុងប្រមូលផ្តុំនៅតំបន់ព្រំដែន    ភាគីកូឡុំប៊ី "គឺជាលេសមួយក្នុងការបង្កលក្ខណៈងាយស្រួលសំរាប់អនុវត្តការធ្វើអន្តរាគមន៍យោធា" ផងដែរ។ លោកស្រី Zakharova បានបន្តទៀតថាអាមេរិកនិងសម្ព័ន្ធមិត្តប្រទេសនេះនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងតែពិភាក្សាគ្នាអំពីវិធីមួយចំនួនសំដៅលើការប្រដាប់អាវុធឲ្យភាគីសប្រឆាំងនៅវ៉េណេស៊ុយអេឡាផងដែរ៕

ប្រតិកម្មទៅវិញ