|
រុស្ស៊ីចោទប្រកាន់អាមេរិកក្នុងឧបាយកលផ្លាស់ប្តូរទម្រង់នយោបាយ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ ធ្នូ សម័យសួរដេញដោលដោយប្រធានបទ “រុស្ស៊ី-អាមេរិក៖ ភាពតានតឹងបណ្តោះអាសន្ន ឬ សង្គ្រាមត្រជាក់ថ្មីមួយ?” បានប្រព្រឹត្តទៅនៅឌុយម៉ា
ជាតិរុស្ស៊ី។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei
Ryabkov បានប្រកាសថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកគឺសំដៅបង្កលក្ខណៈ ផ្លាស់ប្តូររដ្ឋអំណាចនៅរុស្ស៊ី។ នេះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពគោលនយោ បាយកិច្ចការបរទេសរបស់វ៉ាស៊ីងតោន។ លោក Ryabkov បានចោទប្រកាន់ថា៖ បណ្ដា កាទាមទារបស់អាមេរិកស្តីពីការដែលរុស្ស៊ីត្រូវផ្លាស់ប្តូរគោលជំហររបស់ខ្លួនចំពោះវិបត្តិ នៅអ៊ុយក្រែនគឺឧបាយកលរបស់អាមេរិកសំដៅផ្លាស់ប្តូររបបនយោបាយនៅរុស្ស៊ី។ ម៉ូស្គូចាត់ទុករាល់បទដាក់ទណ្ឌកម្មពោលខាងលើគឺខុសច្បាប់និងមិនចរចារអំពី
លក្ខ័ណ្ឌសំដៅលុបចោលបទដាក់ទណ្ឌកម្មនេះឡើយ។ ស្តីពីអនាគតនៃទំនាក់ទំនង
ទ្វេភាគី មន្ត្រីការទូតរូបនេះបានចាត់ទុកថា៖ ភាគីទាំង ២ អាចពិភាក្សាជាមួយគ្នា
ដើម្បីកែលំអរទំនាក់ទំនងនេះ។ ប៉ុន្តែ ប្រការនេះផ្អែកទៅលើគោលនយោបាយរបស់
អាមេរិកទាំងស្រុង។ រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរុស្ស៊ី លោក
Alexei Pushkov បានចាត់ទុកថា៖ “សង្គ្រាមត្រជាក់ថ្មីមួយ” រវាងរុស្ស៊ីនិងអាមេរិក
អាចកើតមានឡើង ប៉ុន្តែ លទ្ធភាពបណ្តាលជំលោះខាងយោធាគឺតិចតូចណាស់៕