|
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិអគ្គនាយកដ្ឋានគយ |
(VOV)_នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិអគ្គ
នាយកដ្ឋានគយ(ក្រសួងហិរញ្ញវត្ថុ)នាព្រឹកថ្ងៃទី ១៤ កក្កដា នៅទីក្រុងហាណូយ
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានប្រគល់ជូនគ្រឿង
ឥស្សារិយសឯករាជ្យ ថ្នាក់ទី១ សំរាប់អគ្គនាយកដ្ឋានគយ។ លោកស្រី Nguyen
Thi Doan បានវាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានដ៏សែនសំខាន់របស់អគ្គ
នាយកដ្ឋាន ក្នុងការងារកំណែទម្រង់រដ្ឋបាល អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា
អនុវត្តការបំពេញបែបបទគយអេឡិកត្រូនិក។ អនុប្រធានរដ្ឋ Nguyen Thi Doan
បានស្នើថា៖
“ ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកនៃផ្នែកគយត្រូវបន្តយកចិត្តទុកដាក់
លើកកំពស់គុណភាព អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា កំណែទម្រង់រដ្ឋបាល។
ទន្ទឹមនឹងនោះ ផ្នែកក៏ត្រូវអនុវត្តល្អ រាល់ចលនា ការប្រឡងប្រណាំស្នេហារជាតិ
រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ សង្គមនាពេលខាងមុខនេះ៕”