រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាឯករាជ្យឥណ្ឌូនេស៊ី

Chia sẻ
សម្ព័ន្ធបណ្ដាអង្គការមិត្តភាព និង សមគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នៃទីក្រុងហូជីមិញ  បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាឯករាជ្យឥណ្ឌូនេស៊ី  
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាឯករាជ្យឥណ្ឌូនេស៊ី - ảnh 1
លោក Dalton Sembiring (TTXVN)

          (VOV)_នាព្រឹកថ្ងៃទី ២០ សីហា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព និង សមគមមិត្តភាព
វៀតណាម-ឥណ្ឌូនេស៊ី នៃទីក្រុងហូជីមិញ បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ លើក
ទី៦៨  នៃទិវាឯករាជ្យឥណ្ឌូនេស៊ី (ថ្ងៃទី ១៧សីហា)។ ថ្លែងមតិនៅទីនេះ បណ្ដាដំ ណាង បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព  ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាង វៀតណាមនិងឥណ្ឌូនេស៊ីក្នុងរយះពេល៦០ឆ្នាំកន្លងទៅ ជាមួយសមិទ្ធិ​សំ
ខាន់ជាច្រើន។ ជាពិសេស  ក្នុងខែមិថុនាកន្លងទៅ ប្រទេសទាំងពីរបានលើកកំពស់ ទំនាក់ទំនងឡើងទៅ ដៃគូយុទ្ធ សាស្ត្រ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេស និមួយៗ ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ថ្លែងមតិនៅ
ទីនេះ  លោក Dalton Sembiring អគ្គកុងស៊ុលស្ដីទីឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញ ​បានអះអាងថា÷

          “ វៀតណាមនិងឥណ្ឌូនេស៊ីមានទំនាក់ទំនង មនោសញ្ជេតនាដ៏ជ្រាលជ្រៅនិងល្អ
ប្រសើ ដោយសារ ប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ជាច្រើន ក្នុងការតស៊ូ 
ដណ្ដើម ឯករាជ្យ។ ទំនាក់ទំនងទ្វេភាគីជាប្រពៃណីនេះ រវាងប្រទេសទាំងពីរ ត្រូវបាន បង្កើតឡើងនិងអភិវឌ្ឍន៍ក្នុងរយះពេលជាងពាក់កណ្ដាលសតវត្សន៍កន្លងទៅ។ ​ចូលក្នុងដំនាក់កាលថ្មីនេះ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំងពីរពង្រឹងនិងពង្រីកតទៅទៀត៕”

ប្រតិកម្មទៅវិញ