អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាកម្មាភិបាល ជំនាញការ និងអតីតនិស្សិតដែលធ្លាប់បានរស់និងធ្វើការនៅវៀតណាមនិងអាស៊ែបៃហ្សង់ (រូបថត៖ TTXVN) |
អញ្ជើញចូលរួមពិធីនេះក៏មានវត្តមានគណៈប្រតិភូវៀតណាម ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានារបស់អាស៊ែបៃហ្សង់ រួមជាមួយជំនាញការនិងពលរដ្ឋអាស៊ែ បៃហ្សង់ជាច្រើនដែលធ្លាប់បានរស់និងធ្វើការនៅវៀតណាម។
ថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា ក្រោយពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន ហូជីមិញទៅកាន់អាស៊ែបៃហ្សង់នោះ ទីក្រុង Baku បានក្លាយទៅជាគំរូសម្រាប់ វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេងឧស្ម័ន។ លោកស្រីក៏បានថ្លែងអំណរ គុណហើយវាយតម្លៃខ្ពស់ចំពោះការដែលអាស៊ែបៃហ្សង់បានបញ្ជូនជំនាញការ និងវិស្វករជាច្រើននាក់មកជួយឧបត្ថម្ភវៀតណាមក្នុងការកសាងវិស័យឧស្សាហកម្ម សំខាន់មួយចំពោះបុព្វហេតុអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានអះអាងថាវៀត ណាមមិនដែលបំភ្លេចការរួមវិភាគទានដ៏ធំធេងដែលប្រជាជនអាស៊ែបៃហ្សង់បានផ្ដល់ជូនប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិមុននេះ ក៏ដូចជា បុព្វហេតុកសាងនិងការពារមាតុភូមិនាសព្វថ្ងៃផងដែរ៕