រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតសមាគមន៍អ្នកអក្សរសាស្ត្រវៀតណាម

Chia sẻ
(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០
ទិវាបង្កើតសមាគមន៍អ្នកអក្សរសាស្ត្រ វៀតណាម
(១៩៥៧-២០១៧) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤
មេសា នៅរដ្ឋធានី ហាណូយ។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតសមាគមន៍អ្នកអក្សរសាស្ត្រវៀតណាម - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖VOV)

(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតសមាគមន៍អ្នក
អក្សរសាស្ត្រ វៀតណាម (១៩៥៧-២០១៧) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ មេសា
 នៅរដ្ឋធានី ហាណូយ។នៅទីនេះ បណ្ដាតំណាងបានឯកភាពថា បើទោះបីជានៅ
ក្នុងសម័យ កាលណាក៏ដោយ អ្នកអក្សរសាស្ត្រក៏ជាអ្នកដែលរួមវិភាគទានអស់ពី
កម្លាំងកាយចិត្ត ចំពោះបុព្វហេតុបដិវត្តន៍ ហើយពិតជាយុទ្ធជននៅសមរភូមិស្មារតី។
ជាពិសេស ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី អក្សរសាស្ត្រវៀតណាមទទួលបាន
ការបោះ ជំហានលោតផ្លោះអំពីទាំងប្រធានបទនិងរបៀបនិពន្ធ។ថ្លែងមតិនៅទីនេះ
 ប្រធាន គណៈក​ម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong បានឲ្យ
ដឹងថា៖
“សមាគមន៍អ្នកអក្សរសាស្ត្រវៀតណាមបន្តច្នៃប្រឌិតផបង្កើតឡើងស្នាដៃអក្សរ
សាស្ត្រដែលលើកតម្កើងការតស៊ូដ៏មហិមាររបស់ប្រទេសជាតិប្រឆាំងសត្រូវឈ្លាន
ពាន ការពារមាតុ ប្រទេស លើកតម្កើងបក្ស លោកប្រធានហូជីមិញ និងប្រជាជន
អង់អាចក្លាហាន។ ខំប្រឹងប្រែងនិពន្ធបានវណ្ណកម្មជាច្រើនដែលឆ្លុះបញ្ចាំងយ៉ាង
រស់រវើកអំពីមនុស្ស វៀតណាមធ្វើពលកម្មមិនចេះនឿយហត់ដើម្បីគោលដៅ
ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និង
អរិយ្យធម៌”៕

ប្រតិកម្មទៅវិញ