![រំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2012_10_12/luong thuc tg 32.jpg) |
រំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក |
VOV-នាព្រឹកថ្ងៃទី១២តុលា នៅក្រុងហាណូយក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទបានសហការជាមួយអង្គការកសិកម្មស្បៀងអាហារអ.ស.បប្រចាំនៅវៀត
ណាមរំលឹកខួបលើកទី៣២ទិវាស្បៀងអាហារពិភពលោក (ទី១២តុលា) ជាមួយ
ប្រធានបទ “សហករណ៍កសិកម្ម៖ដំណោះស្រាយចិញ្ចឹមពិភពលោក”។ ថ្លែងមតិ
នៅពិធី អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Bui Ba Bong
បានលើកច្បាស់ថា ផ្នែកកសិកម្មមានតួនាទីសំខាន់ធានាសន្តិសុខស្បៀងអាហារ
ជាតិ រួមចំណែកសកម្មទៅក្នុងការកាត់បន្ថយភាពក្រីក្រធានាសុខុមាលភាពសង្គម
និងបង្កលក្ខណៈឲ្យឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ អនុវត្ត
យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល១០ឆ្នាំ ដំណាក់កាល២០១១-២០២០ វៀតណាមកំពុងសកម្មរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនកសិកម្មក្នុងនោះប្រមូលផ្ដុំ ជួយឧបត្ថម្ភសហករណ៍អភិវឌ្ឍន៍លើកកំពស់ប្រសិទ្ធភាពការរួមចំណែកឲ្យខឿន
សេដ្ឋកិច្ច។ អនុរដ្ឋមន្ត្រី Bui Ba Bong បានសង្កត់ធ្ងន់ថា៖
“ដើម្បីអនុវត្តដ៏ជោគជ័យយុទ្ធសាស្ត្រនេះត្រូវពង្រឹងបណ្ដាសហករណ៍កសិកម្ម
ទន្ទឹមនឹងការរៀបចំឡើងវិញផលិតកម្មវឌ្ឍនភាពតាមទិសចងសម្ព័ន្ធប្រជាកសិករនិងអង្គភាពអាជីវកម្មនិងរបៀបផ្សេងៗដើម្បីប្រជាកសិករផលិតកម្មមានប្រសិទ្ធភាពជាង៕”