រំលឹកខួបលើកទី ៥៩២ ទិវាជ័យជំនះ Xuong Giang៖ និមិត្តរូបនៃកម្លាំងនិងឆន្ទៈ ប្ដេជ្ញាយកឈ្នះរបស់ប្រជាជាតិវៀតណាម

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៦ តេតប្រពៃណី) នៅមណ្ឌលកេរ្តិ៍ដំណែលជ័យជំនះ Xuong Giang នោះ គណៈកម្មាធិការប្រជាជនទីក្រុង Bac Giang បានរៀបចំពិធីបុណ្យរំលឹកខួបលើកទី ៥៩២ ទិវាជ័យជំនះ Xuong Giang (១៤២៧ - ២០១៩)។ កម្មភិបាល ប្រជាជន និងភ្ញៀវទេសចរណ៍ យ៉ាងច្រើនកុះករមកពីគ្រប់ទិសទីបានអញ្ជើញចូលរួមពិធីបុណ្យនេះ។

នៅកំពែង Xuong Giang ឆ្លងកាត់រយៈពេលជាង ៦ ខែហ៊ុមព័ទ្ធ និងវាយសម្រុកជាច្រើនលើក ក្រោមការដឹកនាំរបស់មេទ័ព Tran Nguyen Han នោះ កងទ័ព Lam Son និងប្រជាជនបានវាយយកកំពែង Xuong Giang។ ដោយមានការវាយប្រហារ Chi Lang – Xuong Giang នោះ កងទ័ព និងប្រជាជនវៀតណាមដណ្ដើមបានជ័យជំនះដ៏ធំធេងលើសមរភូមិយោធា ហើយជានិមិត្តរូបនៃកម្លាំង ស្មារតីនិងឆន្ទៈ ប្ដេជ្ញាយកឈ្នះរបស់ប្រជាជាតិវៀតណាម។ ជ័យជំនះ Xuong Giang បានរួមចំណែកដ៏សំខាន់ បប្ឈប់រយៈពេល ២០ឆ្នាំ ត្រួតត្រាយ៉ាង កាចសាហាវរបស់រាជកាល Ming។ជ័យជំនះនេះជានិច្ចកាលជាព្រឹត្តិការណ៍ដ៏ភ្លឺចេញ្ចាចក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំងពួកខ្លាំងសត្រូវឈ្លានពានរបស់ប្រជាជាតិវៀតណាម។

ពិធីបុណ្យជ័យជំនះXuong Giang ប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ពោលគឺថ្ងៃទី ៦ ដល់ថ្ងៃទី ៧ តេតប្រពៃណីផងដែរ៕

ប្រតិកម្មទៅវិញ