រយៈពេល៧៥ ឆ្នាំ៖ វៀតណាមទទួលបានការគោរពនិងគាំទ្រលើឆាកអន្តរជាតិ

Chia sẻ
(VOVWORLD) - ទន្ទឹមជាមួយគ្នានោះ វៀតណាមតែងតែបង្ហាញថាជាមិត្តនិងជាដៃគូគួរឲ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ។ យ៉ាងណាមិញ វៀតណាមធ្វើសមាហរណកម្មយ៉ាងសកម្មនិងតែងតែព្យាយាមអនុវត្តតាមច្បាប់អន្តរជាតិ។
រយៈពេល៧៥ ឆ្នាំ៖ វៀតណាមទទួលបានការគោរពនិងគាំទ្រលើឆាកអន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ សីហា ស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានរៀបចំសិក្ខាសាលាតាមអ៊ិនធឺរណែត ស្តីពីកិច្ចការបរទេសរបស់វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃផ្នែកការទូត វៀតណាម ក្រោមការដឹកនាំរបស់លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាម រួមទាំងមានការចូលរួមរបស់តំណាងអ្នកប្រាជ្ញ អ្នកការទូតជើងចាស់និងមន្ត្រីវៀតណាមមក ពីស្ថានបេសកកម្ម វៀតណាមដែលកំពុងធ្វើការនៅរដ្ឋនានារបស់អាមេរិក។

ថ្លែងនៅក្នុងសិក្ខាសាលានោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានអះ អាង ថា ស្ថានបេសកកម្មការទូតរបស់វៀតណាមនៅអាមេរិកបានខិតខំយ៉ាងខ្លាំង ដើម្បីជំរុញទំនាក់ទំនង ជាមួយដៃគូសំខាន់ពីរ គឺអង្គការសហប្រជាជាតិនិងអាមេរិកក្នុងបរិបទដែល វៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងកំពុងបំពេញយ៉ាងល្អការងារគាំរពារពលរដ្ឋក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នៅតែរីករាលដាល។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកថា បន្ទាប់ពីរយៈពេល ២ ឆ្នាំ កាន់តំណែងជាប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកមានឱកាសធ្វើការនិង ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំនិងតំណាងការទូតនៃប្រទេសចំនួន ១៩៣ នៅជុំវិញពិភពលោក ហើយលោកបានឃើញថា វៀតណាមទទួលបានការរគោរពយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមតែងតែបង្ហាញថាជាមិត្តនិងជាដៃគូគួរឲ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ។ យ៉ាងណាមិញ វៀត ណាមធ្វើសមាហរណកម្មយ៉ាងសកម្មនិងតែងតែព្យាយាមអនុវត្តតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ