គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា គិតពីវេលាម៉ោង១៨ ថ្ងៃទី១១កញ្ញាដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១២ កញ្ញា វៀតណាមមិនមានអ្នកឆ្លង Covid-19 នោះឡើយ។ នេះជាថ្ងៃ ទី១០ជាប់ៗគ្នាហើយដែលវៀតណាមមិនរកឃើញអ្នកជម្ងឺ Covid-19 នៅក្នុង សហគមន៍។
គិតរហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយ ឲ្យអ្នកជម្ងឺ Covid-19 ចំនួន ៩០២/១០៦០នាក់។ បរិមាណអ្នកស្លាប់មាន៣៥នាក់៕