លោក Nguyen Hoai Nam អគ្គលេខាធិការង Vasep |
ក្នុងរយៈពេល ៤ ឆ្នាំ (ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១) សម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (Vasep) និងសមាគមធុរកិច្ចគ្រឿងសមុទ្របានរក្សាសកម្មភាពចំនួន ៤៖ សកម្មភាពប្តេជ្ញាប្រឆាំងនឹងការនេសាទ IUU របស់សហគ្រាស ក្រុមសកម្មភាពដែលបានលើកសំណើរនិងការផ្តល់យោបល់លើការធ្វើវិសោធនកម្មឯកសារច្បាប់ សកម្មភាពសហប្រតិបត្តិការរបស់ភាគី ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេស មានរោងចក្រកែច្នៃ និងនាំចេញគ្រឿងសមុទ្រចំនួន ៦២ បានចូលរួមប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹង IUU។
លោក Nguyen Hoai Nam អគ្គលេខាធិការង Vasep បានឲ្យដឹងថា សម្ព័ន្ធសមាគមនឹងបន្តរក្សាសកម្មភាពដែលបានវាយតម្លៃខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក កែលម្អសកម្មភាពដែលមានកំហិត ឆ្ពោះទៅរកគោលដៅដកកាតលឿងជលផលរបស់ គណៈកម្មការអឺរ៉ុប EC នាឆ្នាំ ២០២២ ផងដែរ៕