នាថ្ងៃទី ១៨ តុលា ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមស្ដីពីលទ្ធផលសំខាន់ៗបន្ទាប់ពីប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បញ្ចប់សកម្មភាពចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣៧ (IPU- ១៣៧) នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី និងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោក Nguyen Van Giau បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមរាល់សកម្មភាពរបស់ IPU-១៣៧ និងបទសុន្ទរកថាសំខាន់របស់លោកស្រី Nguyen Thi Kim Ngan ក្នុងថ្ងៃធ្វើការដំបូង ដែលបានប្រធានរដ្ឋសភា និងប្រធានគណៈប្រតិភូរដ្ឋសភានៃប្រទេសជាច្រើនវាយតម្លៃខ្ពស់ នៅពេលលើកសំណើរអំពីដំណោះស្រាយជាក់ស្ដែងចំពោះស្ថានភាពពិភពលោក។ នៅខាងក្រៅសន្និបាតនេះ នៅក្នុងជំនួបសន្ទនាទ្វេភាគីជាមួយលោកស្រី Nguyen Thi Kim Ngan នោះ តំណងថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ បណ្ដាប្រទេសក៏បានលើកសំណើអំពីការបង្កើនកិច្ចសហប្រតិបត្តិការសភា និងផ្លាស់ប្ដូរគណៈប្រតិភូជាប្រចាំ។ លោក Nguyen Van Giau បានអះអាងថា នៅ IPU - ១៣៧នេះ គណៈប្រតិភូវៀតណាមបានចូលរួមសម្មភាពច្រើនជាងមុនប្រើប្រៀបនឹង
លើកមុនៗ។
ស្ដីពីដំណើរទស្សនិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថានរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Nganនោះ លោក Nguyen Van Giau បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនេះមានលក្ខណៈជាប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងទ្វេភាគី។ សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថានប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Nguyen Thi Kim Ngan នឹងបើកចេញនូវឱកាសសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ ក៏ដូចជារវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ៕