|
រួមគ្នាអនុវត្តការងារចំពោះជនវៀតណាមនៅឯបរទេសដំណាក់កាល ២០១៦-២០២១ |
(VOV)_នារសៀលថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខា
លើ” កម្មវិធីរួមសហការរវាងគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម និងគណៈកម្មការ
កិច្ចការបក្សនៅឯបរទេសនៃក្រសួងការបរទេស” ស្ដីអំពីការងារចំពោះជនវៀតណាម
នៅឯបរទេស ដំណាក់កាល ២០១៦-២០២១។ កម្មវិធីនេះបានសង្កត់ធ្ងន់ទៅលើការលើក
កំពស់ចំណេះដឹង ការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់
ចំពោះការងារចលនាប្រជាជននិយាយរួម និងចំពោះជនវៀតណាមនៅឯបរទេសនិយាយដោយឡែក។ ដោយឈរលើមូលដ្ឋាននោះ ស្ថាប័នទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
ធ្វើសេនាធិការ ដើម្បីបក្សនិងរដ្ឋនាំចេញគោលការណ៍ គោលនយោបាយចំពោះជនវៀត
ណាមនៅឯបរទេសប្រកបដោយប្រសិទ្ធិភាពថែមទៀត៕