របៀបអនុវត្តដំណើការតំណែទម្រង់នៅថៃធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក

Chia sẻ
(VOVworld) – របៀបអនុវត្តដំណើការតំណែទម្រង់នៅ
ថៃកំពុងក្លាយទៅជាមូលហេតុស្នូលដែលធ្វើឲ្យស្ថាន
ភាពនយោបាយនៅប្រទេសនេះទាល់ច្រកខណៈដែល
ភាគីនិមួយៗសុទ្ធតែការពារទស្សនៈរបស់ខ្លួន។ 
របៀបអនុវត្តដំណើការតំណែទម្រង់នៅថៃធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក - ảnh 1
ភាគីប្រឆាំងមិនយលព្រមនឹងផែនការពោលខាងលើ​ (Image: Vietnam+)

(VOVworld) – របៀបអនុវត្តដំណើការតំណែទម្រង់នៅថៃកំពុងក្លាយទៅជា មូលហេតុស្នូលដែលធ្វើឲ្យស្ថានភាពនយោបាយនៅប្រទេសនេះទាល់ច្រក
ខណៈដែល ភាគីនិមួយៗសុទ្ធតែការពារទស្សនៈរបស់ខ្លួន។ នាយករដ្ឋមន្ត្រី
ថៃ លោកស្រី  Yingluck Shinawatra បានប្រកាសដំណើការអនុវត្តកំណែទម្រង់
ប្រទេសជាតិមួយ ក្នុងនោះ ការបោះឆ្នោតសកលមួយនឹងត្រូវបានរៀបចំឡើង
 នាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤ និងគណៈបក្សនយោបាយទាំងឡាយត្រូវអនុវត្ត
ដំណើរការកំណែទម្រង់បន្ទាំប់ពីការបោះឆ្នោតនេះ។ តាមលោកស្រី Yingluck
ថា៖ រដ្ឋាភិបាលនឹងបង្កើតក្រុមប្រឹក្សារទទួលបន្ទុកកំណែទម្រង់ថៃមួយដើប្បី
អនុវត្តភារកិច្ចរបស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំ។ ក្រោយពីនោះប្រសិនបើភាគី
នានា​ឯកភាពអំពីរាល់កំណែទម្រង់រដ្ឋាភិបាលនឹងរំសាយរដ្ឋសភាដើម្បីរៀបចំ
ការបោះឆ្នោតថ្មី។ ប៉ុន្តែ ភាគីប្រឆាំងដឹកនាំដោយអតីតសមាជិកសភានៃ
គណៈបក្សប្រជាធិបតេយ្យថៃ លោក Suthep Thaugsuban បានប្រកាសមិន
យលព្រមនឹងផែនការពោលខាងលើហើយអះអាងនឹងរារាំងការបោះឆ្នោត
នាពេលខាងមុខ។ គោលដៅនៃ​បាតុករគឺទាមទានាយករដ្ឋមន្ត្រី Yingluck ត្រូវ
លាលែងពីដំណែងសំដៅជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមួយនិងបង្កើតក្រុម
ប្រឹក្សាប្រជាជនឲ្យសមស្របនឹងផែនការកែទម្រង់របស់ពួកគេ៕

ប្រតិកម្មទៅវិញ