|
រៀបចំផែនការធានាសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅលីបី (VOV) |
Vovworld-នារសៀលថ្ងៃទី៣១កក្កដា(តាមម៉ោងវៀតណាម) ក្រុមការងារមួយ
របស់ស្ថានទូតវៀតណាមប្រចាំនៅទួរគីដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen The
Cuong បានទៅកាន់ព្រលានយន្តហោះ Istabul ដើម្បីជួបប្រាស្រ័យជាមួយក្រុមពលករ
វៀតណាមចំនួន៩៣នាក់ក្នុងចំណោមពលករវៀតណាមចំនួន២០៦នាក់នៅលីបី
ដែលត្រូវបានបញ្ជូនទៅទួរគីដើម្បីធ្វើមាតុភូមិនិវត្ត។ ស្ថានទូតវៀតណាមប្រចាំនៅ
ទួរគីបានជួបធ្វើការជាមួយក្រុមហ៊ុនរបស់ទួរគីដើម្បីស្វែងរកវិធានការបញ្ជូនបណ្ដា
ពលករនេះត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ ឯកអគ្គរដ្ឋទូត Nguyen
The Cuong បានឲ្យដឹងថា៖
“យើងខ្ញុំក៏ត្រៀមការជួយឧបត្ថម្ភពិសេសគឺអំពីសុខភាព។យើងខ្ញុំត្រៀមខ្លួនជា
ស្រេចទាក់ទងនិងផ្ដល់ឲ្យគេ ក្នុងករណីធ្ងន់អាចបញ្ជូនទៅមន្ទីពេទ្យ។ យើងខ្ញុំផ្ញើរ
កំណត់ទូតជូនអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) នៅក្រុង Ankara និង Istabul។ យើងខ្ញុំនឹងធ្វើការផ្ទាល់ជាមួយ IOM នៅក្រុង Istabul ដើម្បីស្វែងយល់ព័ត៌មានអំពី
ក្រុមពលករផ្សេងទៀតរបស់វៀតណាមប្រសិនបើមាន។”
ក្នុងពេលជាមួយនោះ នៅលីបី ស្ថានទូតវៀតណាមប្រចាំនៅប្រទេសនេះក៏
រៀបចំផែនការធានាសន្តិសុខសុវត្ថិភាពឲ្យទីស្ដីការកម្មាភិបាលបុគ្គលិកនិង
សហគមន៍ជនវៀតណាមផងដែរ។ តាមគំរោងមានពលករវៀតណាមប្រមាណ
៨០០នាក់ដែលធ្វើការឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនៅលីបីនឹងបានធ្វើមាតុភូមិ
និវត្តន៍តាមផ្លូវអាកាសឆ្លងទីក្រុងគែ(អេហ្ស៊ីប)នាថ្ងៃទី២សីហា៕