ការទទួលពលរដ្ឋវៀតណាម ដែលជម្លៀសចេញពីអ៊ុយក្រែន ទៅកាន់រ៉ូម៉ានី។ (រូបថត៖ Tran Phong/ TTXVN) |
ក្រសួងការបរទេសបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍នានា រៀបចំជើងហោះហើរចំនួន ២ ដើម្បីនាំពលរដ្ឋវៀតណាមនិងសមាជិកគ្រួសាររបស់ពួកគេឲ្យវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី ៧ ខែមីនា ពីរូម៉ានី និងថ្ងៃទី ៩ ខែមីនា ពីប៉ូឡូញ។
តាមនោះ នាថ្ងៃទី ៧ ខែមិនា ជើងហោះហើរលេខ VN88 នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ដឹកពលរដ្ឋចំនួន ២៨៣ នាក់ បានចាកចេញពីទីក្រុង Bucharest (រ៉ូម៉ានី) ហើយបានចុះចតនៅអាកាសយានដ្ឋាន Noi Bai វេលាថ្ងៃត្រង់ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ ហើយនៅថ្ងៃទី ៩ ខែមីនា ជើងហោះហើរលេខ QH9066 របស់ក្រុមហ៊ុន Bamboo Airways គ្រោងនឹងដឹកពលរដ្ឋចំនួន ២៧០ នាក់ ចាកចេញពីទីក្រុង Warsaw (ប៉ូឡូញ) ហើយចុះចតនៅអាកាសយានដ្ឋាន Noi Bai នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ផងដែរ៕