|
រថយន្តឯកជនក្នុងតំបន់អាស៊ាននឹងត្រូវបានអនុញ្ញាត្តិធ្វើដំណើរសេរីភាពថែមទៀត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ នាយករងនាយកដ្ឋានចរាចរណ៍ថៃ លោក
Jirut Winsanjit បានជូនដំណឺងអំពីការបង្កើតសហគមន៍អាស៊ានបានអនុញ្ញាត្តិ
ឲ្យ កាត់បន្ថយការកំណត់ស្តីពីការធ្វើទេសចរណ៍ដោយរថយន្តឯកជនរវាង
ប្រទេស ជាសមាជិកអាស៊ាន។ ប្រជាពលដ្ឋថៃអាចសូមលិខិតឆ្លងដែនសំរាប់
រថយន្តដើម្បី ប្រើប្រាស់ឡានរបស់ខ្លួនធ្វើដំណើរឆ្លងព្រំដែនរវាងថៃទៅប្រទេស
ជិតខាងនានា និងផ្ទុយទៅវិញ។ នាបច្ចុប្បន្ន ឡាវនិងកម្ពុជាបានអនុវត្តបែប
បទផ្តល់លិខិតឆ្លង ដែនសំរាប់ឡាន sedan និងឡាន pick-up ក្នុងពេលនោះ
វៀតណាមគ្រាន់តែ អនុញ្ញាត្តិឲ្យរថយន្តដឹកជញ្ជូនឆ្លងព្រំដែនប៉ុណ្ណោះ។
បណ្ដាប្រទេសអាស៊ានផ្សេងៗ ទៀតកំពុងស្រាវជ្រាវអនុវត្តការកំណត់ដូច
គ្នា។ នាបច្ចុប្បន្ន នាយកដ្ឋានថៃកំពុង រៀបចំការកំណត់ដែលអនុញ្ញាត្តិប្រើ
ប្រាសជាបណ្តោះអាសន្នរថយន្តពីប្រទេស អាស៊ានផ្សេងៗចូលទៅថៃ។
ប៉ុន្តែ ការបើករថយន្តនៅថៃនិងឥណ្ឌូណេស៊ីនឹង ស្មុគស្មាញជាងបើប្រៀប
នឹងប្រទេសអាស៊ានដទៃទៀតលក្នុងប្លុក ដោយសារ ប្រទេសទាំង នេះនៅ
អនុវត្តច្បាប់ចរាចរណ៍និយមឆ្វេង៕