រាត្រីតន្ត្រីដ៏ជោគជ័យរបស់ក្រុម BLACKPINK នៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - រាត្រីតន្ត្រីបានទាក់ទាញការចូលរួមរបស់ទស្សនិកជនប្រមាណ ៣ ម៉ឺននាក់។
រាត្រីតន្ត្រីដ៏ជោគជ័យរបស់ក្រុម BLACKPINK នៅទីក្រុងហាណូយ - ảnh 1ក្រុមតារាចម្រៀង BlackPink នៅរាត្រីសម្ដែងដំបូងនៅទីក្រុងហាណូយ។
(រូបថត៖ nhandan.vn)

កម្មវិធីសម្ដែងសិល្បៈ Blackpink World Tour ២០២៣ ឬត្រូវបានគេស្គាល់ថា Born Pink ជាមួយនឹងរាត្រីសម្ដែងដំបូងបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ២៩ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ My Dinh រដ្ឋធានីហាណូយ។ រាត្រីតន្ត្រីបានទាក់ទាញការចូលរួមរបស់ទស្សនិកជនប្រមាណ ៣ ម៉ឺននាក់។

យោងតាមការវាយតម្លៃរបស់អ្នកគាំទ្រ BLACKPINK បាននាំមកនូវរាត្រីតន្ត្រីដ៏ល្អឥតខ្ចោះ ជាមួយនឹងចំណាប់អារម្មណ៍ពេញលេញ។ ក្នុងកម្មវិធី តារាស្រីក្នុងក្រុម BLACKPINK បានសម្ដែងបទចម្រៀងល្បីៗ ដែលភ្ជាប់នឹងកេរ្តិ៍ឈ្មោះក្រុម និងសមាជិការម្នាក់ៗ។ ទន្ទឹមនឹងការសម្តែងដ៏រំភើបនោះ ក្រុម BLACKPINK ក៏បានប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រជាភាសាវៀតណាម ពាក់មួកដួន រាំ Cover បទចម្រៀង “See Tinh” របស់តារាចម្រៀងវៀតណាម Hoang Thuy Linh ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

បន្ទាប់ពីជោគជ័យនៃកម្មវិធីដំបូង នាយប់ថ្ងៃទី ៣០ កក្កដា ក្រុម BLACKPINK នឹងបន្តរាត្រីសម្ដែងទី ២ នៅពហុកីឡដ្ឋានជាតិ My Dinh។ គេរំពឹងថាកម្មវិធីទាំងពីរនេះនឹងទាក់ទាញទស្សនិកជនប្រហែល ៦៧ ពាន់នាក់។

ទីក្រុងហាណូយគឺជាទីបង្អង់ដំណើរចុងក្រោយរបស់ BLACKPINK នៅអាស៊ីក្នុងក្របខ័ណ្ឌទួរសម្ដែងជុំវិញពិភពលោក។ ទួរសម្ដែងនេះបានចាប់ផ្តើមកាលពីចុងឆ្នាំមុន រហូតមកដល់ពេលនេះទទួលបានប្រាក់ចំណូលប្រហែល ១៦៣,៨ លានដុល្លារអាមេរិក ជាមួយនឹងសំបុត្រលក់បានជាង ៩ សែនសំបុត្រ៕

ប្រតិកម្មទៅវិញ